ទំនើបមែន! ចិនចាប់ផ្តើមសាកល្បងរថយន្តបើកបរស្វ័យប្រវត្តិ ប្រើប្រាស់អ៊ិនធឺណេត5G

0

បរទេស៖ អាជ្ញាធរមូលដ្ឋានក្នុងទីក្រុងChongqingបាននិយាយថារថយន្ដក្រុងបើកបរដោយខ្លួនឯងមួយគ្រឿង ដែលបានបំពាក់មកជាមួយនឹងបណ្តាញសេវាកម្មអ៊ិនធឺណេត5Gផងនោះកំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តសាកល្បងហើយ។

ទីក្រុងនេះជាទីតាំងដែលជារោងចក្រផលិតរថយន្ដស្វ័យប្រវត្តិនៅភាគនិរតីនៃប្រទេសចិន។
រថយន្ដដែលបំពាក់ដោយបច្ចេកវិទ្យាដូចជាបណ្តាញឧបករណ៍គ្រប់គ្រង និងរ៉ាដាឡាស៊ែរអាចបំពេញប្រតិបត្តិការស្វយ័តទាំងអស់ដោយមានជំនួយពីបណ្តាញអ៊ិនធឺណេត 5Gផងដែរ។

ជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីមានកៅអីអង្គុយចំនួន១២ មានល្បឿនអតិបរមា២០គីឡូម៉ែត្រក្នុងមួយម៉ោង។រថយន្តនេះផងដែរត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន China Mobile, ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei, សាកលវិទ្យាល័យ Southeast University និងក្រុមហ៊ុន Easy Mile របស់បារាំង៕

ប្រែសម្រួល:Lee