ខ្សែការពារជម្រើសជាតិអង់គ្លេសPhil Jonesត្រូវបានគេដឹងថានឹងផុតកុងត្រាជាមួយនឹងក្លឹបបិសាចក្រហមMan Unitedហើយនៅខែកក្កដានេះប៉ុន្តែជឿជាក់ថាដែរថាម្ចាស់ក្លឹបកំពុងមានបំណងចចារបន្តកុងត្រាថ្មីឲ្យកីឡាកររូបនេះក្នុងពេលដ៏ឆាប់ៗនេះ។
ក្លឹបនឹងធ្វើការចចារដើម្បីផ្តល់កុងត្រារយៈពេលវែងដល់កីឡាករវ័យ២៦ឆ្នាំរូបនេះឬក៏អាចបន្តកុងត្រារយៈពេល១២ខែបន្ថែមបណ្តោះអាសន្នសិន។ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នJonesហាក់បានក្លាយទៅជាកីឡាករខ្សែការពារដ៏សំខាន់ម្នាក់សម្រាប់ក្លឹបដោយអាចបង្ហាញខ្លួនបានទៅដល់៧ដងក្នុងការប្រកួតទាំង១០ដងរបស់លោកSolkjare។

បច្ចុប្បន្នបិសាចក្រហមMan Unitedកំពុងឈរនៅលំដាប់លេខ៥ពីលើក្រុមកាំភ្លើងធំArsenalក្រោយរកជ័យជំនះជាប់ៗគ្នាកន្លងមកក្រោមការដឹកនាំថ្មីរបស់លោកSolkjareក្នុងនោះការប្រកួតទាំង១០របស់ក្លឹបចុងក្រោយនេះគឺជ័យជំនះ៩ដងនិងស្មើតែ១ដងគត់៕
ប្រែសម្រួល: ស៊ុនលី
