អ្នកគាំទ្រក្លឹបសប្បាយចិត្តមិនតិចឡើយ បើMan Unitedពិតជាអាចនាំយក​ខ្សែការពារបារាំងរូបនេះមកបាន

0

ខ្សែការពារបារាំងRaphael Varaneបានក្លាយជាគោលដៅរបស់ក្លឹបបិសាចក្រហមMan Unitedអស់២លើកមកហើយនៃការដោះដូរកីឡាករបើទោះបីជាមិនដែលបានទទួលជោគជ័យក្តី។

លើកនេះក្លឹបបានរៀបចំការងារជាថ្មីដើម្បីចចារជាមួយនឹងខ្សែការពារកំពស់ខ្ពស់រូបនេះខណៈដែលក្លឹបក៏បានកំណត់គោលដៅ៥រូបផ្សេងទៀតផងដែរក្នុងពេលជាមួយគ្នា។Varaneត្រូវបានគេជឿជាក់ថានឹងអាចចាប់ដៃគូបានយ៉ាងល្អជាមួយនឹងLindelof, JonesនិងSmalling។

ក្រៅតែពីកីឡាកររូបនេះក្លឹបក៏កំពុងធ្វើការទាក់ទងជាមួយនឹងកីឡាករ៥រូបផ្សេងទៀត ដូចជាKoulibaly,Maguire,Alderweireld,RomagnoliនិងSkriniar៕

ប្រែសម្រួល:Lee