Facebook Messenger អាចលុបសារផ្ញើរចេញបានហើយ

0

Facebook Messenger គឺមិនអនុញ្ញាតអ្នកប្រើប្រាស់លុបសាររបស់ខ្លួនដែលបានផ្ញើរចេញនោះទេបើទោះជាមានមុខងារលុបក៏បានត្រឹមលុបត្រឹមម្ចាស់សមីខ្លួនអ្នកផ្ញើរប៉ុន្នោះប៉ុន្តែអ្នកដែលទទួលបានសាររបស់អ្នកនៅរក្សាទុកធម្មតា ។

ប៉ុន្តែមកដល់ពេលនេះ Facebook Messenger បានធ្វើកំណែប្រែដោយអនុញ្ញាតអោយលុបសារដែលបានផ្ញើរចេញទៅក្នុងអំឡុងពេល10នាទី មុខងារថ្មី “Remove for everyone” សំរាប់លុបសារដែលផ្ញើរចេញទៅដោយអចេតនារឺមានកំហុសឆ្គងណាមួយធ្វើការលុបចោលសារនោះក្នុង Inbox ដែលអ្នកបានផ្ញើរទៅកាន់អ្នកណាម្នាក់ ដោយអ្នកទទួលនឹងមិនមើលឃើញដូចមុនទេ ។ តែបើទោះជាបានលុបក៏ពិតមែនតែសំរាប់ Inbox ដែលអ្នកបានលុបនឹងចេញសារមួយបញ្ជាក់ថា “ឈ្នោះរបស់អ្នក removed a message” ហើយអ្នកដែលទទួលមានសិទ្ធ Report ទៅកាន់ Facebook បញ្ជាក់ពីកំហុសឆ្គង់ណាមួយពីសារដែលអ្នកបានលុប ។

Facebook បានដាក់ដំណើរការមុខងារថ្មីនេះចាប់ពីថ្ងៃនេះតទៅសំរាប់ Version ថ្មីរបស់ Messenger ចុងក្រោយដោយរួមមាន iOS និង Android

មុខងារថ្មីនេះត្រូវបានបង្ហោះក្នុង Twitter របស់អ្នកគាំទ្រ Messenger ម្នាក់កាលពីឆ្នាំមុនដោយនាងបានបង្ហោះរូបពីអេក្រង់ទូរស័ព្ទរបស់នាងនិងសរសេរថា “ទីបំផុត Facebook Messenger គឺដំណើរការ “unsend Message” ក្នុងកម្មវិធីហើយអ្នកទាំងអស់គ្នា” ហើយបានបង្ហាញពីរបៀបលុបដោយមានជំរើស “unsend” រឺ “delete” ទោះយ៉ាងណាអ្នកប្រើប្រាស់គឺមានកំរិតចំនួនប្រើប្រាស់លើមុខងារថ្មីនេះ  ដូចនេះសាកល្បង Update និងប្រើប្រាស់ទាំងអស់គ្នា៕