អតីតគ្រូបង្វឹកបិសាចក្រហមលោក Jose Mourinho បានយល់ព្រមជាប់ពន្ធនាគារ នៅក្នុងប្រទេសអេស្ប៉ាញ សម្រាប់ការលួចបន្លំពន្ធ ប៉ុន្តែវានឹងមិនធ្វើឲ្យលោកជាប់គុកនោះទេ ។ នេះបើតាមការចុះផ្សាយរបស់ BBC ។
ទោសពន្ធនាគារមួយឆ្នាំ នឹងត្រូវផ្លាស់ប្តូរដោយ បង្វែរពិន័យជាប្រាក់ 182.500 ផោន នឹងពិន័យដោយឡែកជាមួយសាច់ប្រាក់ ២លានអឺរ៉ូ ថែមទៀតផង ។
ធម្មតាប្រទេសអេស្ប៉ាញ កម្រកាត់ទោស តិចជាងពីរឆ្នាំ ចំពោះជន ដែលបានល្មើសទោសគ្មានហិង្សា ហើយនេះជាលើកដំបូងហើយ ។
លោក Jose ត្រូវបានចោទប្រកាន់ មិនបានបង់ពន្ធចំនួនទឹកប្រាក់ 3.3 លានអឺរ៉ូ ជាមួយអាជ្ញាធររបស់អេស្ប៉ាញ ក្នុងពេលដែលគាត់គ្រប់គ្រងក្លិប Real Madrid នៅឆ្នាំ ២០១១- ២០១២។ដោយឡែកកីឡាករ Xabi Alonso ក៏ជាប់ការបន្លំពន្ធទឹកប្រាក់ ២លានអឺរ៉ូផងដែរ ៕