កីឡាករក្លឹបតោខៀវChelseaដែលកំពុងលេងលក្ខណ្ឌខ្ចីជើងជាមួយនឹងAC MilanកីឡាករTiemoue Bakayokoបានបង្ហាញពីបំណងចង់ផ្លាស់មកលេងនៅអ៊ីតាលីនេះជាអចិន្ត្រៃយ៍ដោយបានលើកសរសើរក្លឹប
នេះយ៉ាងខ្លាំងប្រៀបធៀបជាមួយនឹងក្លឹបChelsea។
កីឡាករបារាំងវ័យ២៤ឆ្នាំរូបនេះបានក្លាយទៅជាកម្លាំងដ៏សំខាន់សម្រាប់គ្រូបង្វឹកក្លឹបលោកGennaro Gattuso
នៅពេលនេះបើទោះបីជាការចាប់ផ្តើមកាលពីដើមរដូវកាលហាក់បីដូចជាមិនសូវមានភាពល្អប្រសើរឡើយ។

Bakayokoត្រូវបានខ្ចីជើងដោយក្លឹបAC Milanកាលពីរដូវក្តៅលើកមុនពីក្លឹបតោខៀវChelseaដែលបានទិញ
កីឡាកររូបនេះមកពីក្លឹបMonacoក្នុងតម្លៃប្រមាណជា៤០លានផោន។
គេជឿជាក់ថាកីឡាករខ្សែបម្រើរូបនេះកំពុងតែបានជួយក្លឹបយក្សអ៊ីតាលីមួយនេះអាចវិលត្រឡប់ចូលទៅកាន់ការប្រកួតប្រជែងពានរង្វាន់ធំបំផុតនៅអ៊ឺរ៉ុបChampion Leagueបាននារដូវកាលក្រោយបន្ទាប់ពីខកខានតាំងតែពី
ឆ្នាំ២០១៤៕
ប្រែសម្រួល:Lee
