អ្នកវិទ្យាសាស្ត្រកំពុងផលិតឧបរកណ៍ថ្មីអាចសាកភ្លើងតាមរយៈរលកសញ្ញារបស់Wi-Fi

0

បរទេស៖ អ្នកវិទ្យាសាស្រ្តអាមេរិចនិងអេស្ប៉ាញបានកំពុងសំងំបង្កើតឧបករណ៍ ដែលអាចមានសមត្ថភាពក្នុងការបម្លែងសញ្ញាWi-Fiទៅជាចរន្តអគ្គីសនីផលិតថាមពលអគ្គិសនី សម្រាប់ឧបករណ៍ពាក់បានមួយចំនួនជាពិសេសនៅក្នុងវិស័យវេជ្ជសាស្ត្រ។

ការបោះពុម្ភផ្សាយកាលពីថ្ងៃចន្ ទនៅក្នុងទស្សនាវដ្តីធម្មជាតិដែលមានឈ្មោះថាThe Journal Natureឧបករណ៍សម្រាប់ចាប់វិទ្យុសញ្ញាប្រេកង់មួយប្រភេទ នឹងអាចបម្លែងទៅជាថាមពលអគ្គិសនីបាន។

ឧបរគណ៍ដែលបានបង្កើតឡើងនេះត្រូវបានគេហៅថា molybdenum disulfide (MoS2) ដែលវាអាចធ្វើដំណើរចូលទៅក្នុងរលកសញ្ញាWi-Fi បង្កើតទៅជាថាមពលអគ្គិសនី។វាមានភាពបត់បែនបានគ្រប់ទីកន្លែង បើទោះបីជាស្ថិតនៅត្រង់ចំណុចណានៃអគារក៏ដោយ៕

ប្រែសម្រួល: Mr Lee