បរទេស៖ អាជ្ញាធរអាកាសយានដ្ឋានបាននិយាយកាលពីថ្ងៃចន្ទថា អាកាសយានដ្ឋានអន្តរជាតិឌុយបៃ បានជាប់ឈ្មោះគឺជាអាកាសយានដ្ឋានអន្តរជាតិដ៏មមាញឹកបំផុត សម្រាប់ការធ្វើដំណើរតាមអាកាសនៅឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រព្រលានយន្តហោះបានបន្ថែមថា ព្រលានយន្តហោះបានទទួលអ្នកដំណើរជាង ៨៩,១លាននាក់ក្នុងឆ្នាំ២០១៨គឺកើនឡើងប្រមាណជា១ភាគរយ ពីចំនួនអ្នកដំណើរដែលមានប្រមាណជា៨៨,២លាននាក់ក្នុងឆ្នាំ២០១៧។
អាកាសយានដ្ឋានអន្ដរជាតិឌូបៃ (Dubai International Airport) បានទទួលស្វាគមន៍ភ្ញៀវធ្វើដំណើរលើសព្រលានយន្ដហោះ London Heathrowរបស់អង់គ្លេស ដើម្បីក្លាយជាព្រលានយន្តហោះមមាញឹកបំផុតនៅលើពិភពលោក សម្រាប់ចរាចរណ៍អន្តរជាតិតាំងតែពីឆ្នាំ២០១៤ និងរក្សាតំណែងនេះរហូតមកដល់បច្ចុប្បន្ន៕
ប្រែសម្រួល: Mr Lee