លទ្ធផលការប្រកួតរវាង Man Utd និង Burnley ឃើញថា បានត្រឹមតែលទ្ធផលស្មើ 2-2 និងជាលទ្ធផលទី៩ ដែលបិសាចក្រហម មិនទាន់ស្គាល់ពាក្យថាចាញ់ ។
ទម្រង់លេងទប់របស់ Burnley បានឃើញផ្លែផ្កា ដូចបំណង 4.4.1.1 ដោយអាចបន្តឈរជៀសឆ្ងាយពីតំបន់កាត់ចេញ ជាមួយទម្រ់ងលេង 4.3.3 ។
ស្ថានភាពគ្រប់គ្រងបាល់របស់បិសាចក្រហមឃើញថា ធ្វើបានល្អ រហូតដល់ទៅ ៨០% ទល់ ២០% ខណៈដែលស៊ុតចំទិសដៅ ៩ ទល់ ៤ បាល់ជ្រុងចំនួន ១១ ។
សម្រាប់បិសាចក្រហមក្នុងការប្រកួតមុននេះបន្តិចហាក់ដូចជាស្ថិតក្នុងស្ថានភាពតឹងបន្តិច ដោយតង់ទី១ មិនអាចស៊ីទៅលើ Burnley បាន ដោយតង់ទី២ ភ្ញៀវបាននាំមុខ រកគ្រាប់បាល់ដោយកីឡាករ Ashley Barnes និងនាទី ៨១ ដោយកីឡាករ Chris Wood ។ បិសាចក្រហមមានឱកាសវិញ នៅនាទី ៨៧ កីឡាករ Paul Pogba បានស៊ុតបាល់សម្រេចពិន័យ ១១ម៉ែត្រ និងនាទី ៩០ Victor Lindelof រកបាល់តាមស្មើ 2-2។
លទ្ធផលនេះបានធ្វើឲ្យបិសាចក្រហម បន្តឈរនៅលេខរៀងទី៦ មាន ៤៥ពិន្ទុ បាត់ឱកាសឈរលេខរៀងទី៥ ខណៈដែល Arsenal បន្តឈ្នះ និង អ្វីដែលគួរឲ្យសោកស្តាយ Man City បានចាញ់ម្ចាស់ផ្ទះ Newcastle 2-1 ៕
ចុចចុះឈ្មោះ Free លេងជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=8dxGpAXqJNQ