Googleចាយលុយ៤០លានទិញយកបច្ចេកវិទ្យានាឡិកាដៃវៃឆ្លាតរបស់ក្រុមហ៊ុនអាមេរិកFossil

0

​ក្រុម​ហ៊ុ​ន​ ​G​o​o​g​l​e​ នឹ​ង​ចំ​ណា​យ​ប្រា​ក់​ប្រ​មាណ​ជា​៤​០​​​លាន​ដុ​ល្លា​រ​ស​ហ​រ​ដ្ឋ​ដុ​ល្លា​រ​ដើ​ម្បី​ទិ​ញយកបច្ចេកវិទ្យានាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Fossil Group Inc. ដើម្បីពង្រឹងអាជីវកម្មទៅលើប្រភេទឧបករណ៍បច្ចេកវិទ្យាដែលអាចពាក់លើខ្លួនរបស់អ្នកប្រើប្រាស់។

ក្រុមហ៊ុន Fossil Group ដែលជាក្រុមហ៊ុនជំនាញខាងផ្នែករចនានិងផលិតម៉ូដអាមេរិកដែលបង្កើតឡើងតាំងពីឆ្នាំ១៩៨៤ បាននិយាយថាខ្លួនកំពុងលក់កម្មសិទ្ធិបញ្ញាទាក់ទងនឹងបច្ចេកវិទ្យានាឡិកាឆ្លាតវៃដែលបច្ចុប្បន្នកំពុងត្រូវបានបង្កើតឡើងនៅក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានរំពឹងថានឹងបញ្ចប់ទៅនៅចុងខែនេះ។

ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុន Fossil Group នឹងនៅតែរក្សាសមាជិកក្រុម R & D ជាង២០០នាក់របស់ខ្លួននៅទីនោះដដែល ដើម្បីផ្តោតលើការច្នៃប្រឌិតនិងការអភិវឌ្ឍន៍ផលិតផលហើយកិច្ចព្រមព្រៀងនេះបង្ហាញពីការវិនិយោគរួមគ្នារបស់ខ្លួនជាមួយក្រុមហ៊ុន Google នៅក្នុងឧស្សាហកម្មឧបករណ៍បច្ចេកវិទ្យាដែលអាចពាក់នៅលើអ្នកប្រើប្រាស់បានឬWearable៕

ប្រែសម្រួល:Mr. Lee