យោងតាមរូបភាពផ្កាយរណបដែលទទួលបានដោយក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមានឈ្មោះថា38 Northបានអះអាងថារមណីយដ្ឋានឆ្នេរខ្សាច់ថ្មីមួយនៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងជើងកំពុងដំណើរការដល់តំណាក់កាលបញ្ចប់ហើយ។
តំបន់ទេសចរណ៍នេះមានឈ្មោះថា Wonsan-Kalma ដែលគ្រោងនឹងបើកដំណើរការនៅខែតុលាឆ្នាំ២០១៩ នឹងក្លាយជាកន្លែងទេសចរ៍ដ៏ធំមួយដែលរួមមានទាំងសណ្ឋាគារកន្លែងលេងកីឡាទឹកធ្លាក់និងទីតាំងកំសាន្តជាច្រើនទៀត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានចុះផ្សាយថាមេដឹកនាំប្រទេសលោកគីមជុងអ៊ុនធ្លាប់បានធ្វើការប្រកាសអំពីគម្រោងនេះហើយកាលពីឱកាសចូលឆ្នាំថ្មីរបស់ខ្លួនហើយត្រូវបានគេរាយការណ៍ថាមេដឹកនាំរូបនេះក៏ធ្លាប់បានមកលេងតំបន់នេះយ៉ាងហោចណាស់បីដងផងដែរក្នុងឆ្នាំកន្លងទៅនេះ៕
ប្រែសម្រួល:Mr. Lee