សណ្ឋាគារដែលមានឈ្មោះថា Henn-na hotel ឬជាភាសាអង់គ្លេសមានន័យថា Strange hotelឬជាសណ្ឋាគារប្លែកៗនោះគឺជាសណ្ឋាគារដែលត្រូវបានសៀវភៅកំណត់ត្រាពិភពលោក Guiness book ជាសណ្ឋាគារដែលមិនប្រើប្រាស់កម្លាំងមនុស្សធ្វើការឡើយគឺមានតែមនុស្សយន្តសុទ្ធសាធ។
មានទីតាំងស្ថិតនៅក្នុងប្រទេសជប៉ុនសណ្ឋាគារនេះត្រូវបានចាប់ផ្តើមដំណើរការដំបូងតាំងតែពីឆ្នាំ២០១៥ហើយបើទោះ
បីជាមិនសូវជាទទួលបានគុណភាពសេវាកម្មល្អក្តីដោយសារតែក្រុមមនុស្សយន្តទាំងនោះមិនអាចធ្វើការបានល្អ១០០ភាគរយដូចជាមនុស្សយើងធម្មតាឡើយ។
មកដល់ពេលឆ្នាំ២០១៩នេះម្ចាស់សណ្ឋាគារបានអះអាងថាកំពុងមានផែនការផ្លាស់ប្តូរមនុស្សយន្តប្រហែលជាពាក់កណ្តាលនៃចំនួនមនុស្សយន្តធ្វើការសរុបប្រមាណជា២៧៣កន្លែងចេញដោយសារតែវាមានអាយុ៤ឆ្នាំមកហើយ។
ប្រែសម្រួល៖ Mr Lee

