អជ្ញាធរអូស្ត្រាលីបានប្រើប្រាស់ឧបករណ៍ដ៏ធំមួយដើម្បីបូមអុកស៊ីសែនទៅក្នុងប្រព័ន្ធទន្លេដ៏ធំបំផុតរបស់ប្រទេសបន្ទាប់ពីការរកឃើញត្រីប្រហែល១លានក្បាលងាប់កាលពីដើមឆ្នាំហើយវាបានបង្កើតជាកំហឹងពីសាធារណៈជននិងជាសំណួរជាច្រើនទៅកាន់អាជ្ញាធរដើម្បីឆ្លើយតប។
កាលពីថ្ងៃអង្គារម្សិលមិញនេះម៉ាស៊ីនធំៗចំនួន២គ្រឿងនឹងត្រូវបានដំឡើងនៅទន្លេ Murray-Darling ត្រង់ចំណុចកម្រិតទាប់ក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីទប់ស្កាត់ការបាត់បង់សត្វត្រីទាំងនោះបន្ថែមទៀត។
អជ្ញាធរបានអះអាងថាមូលហេតុសំខាន់ដែលបានបង្កឲ្យមានគ្រោះធម្មជាតិបែបនេះគឺដោយសារតែរលកកំដៅនិងជាពិសេសភាពរីងស្ងួតនៅក្នុងប្រទេសហើយបន្តទៀតថាវិធីបញ្ចូលអុកស៊ីសែននឹងអាចជួយសម្រួលបានតែរយៈពេលខ្លីប៉ុណ្ណោះមិនត្រឹមតែប៉ុណ្ណោះជឿជាក់ថាអាកាសធាតុអាក្រក់បែបនេះនឹងបន្តកើតមានក្នុងពេលខាងមុខ៕
ប្រែសម្រួល: Mr Lee