ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធបានរិះគន់យ៉ាងចាស់ដៃលើប្រព័ន្ធបង់លុយថ្លៃចំណតរថយន្តនៅអាកាសយានដ្ឋានភ្នំពេញ។
លោក ខៀវ កាញារីទ្ធ បានសរសេរនៅទំព័រហ្វេសប៊ុកនៅថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១៩ថា”ភ្ញៀវកាន់តែច្រើន ប្រព័ន្ធបង់លុយចតរថយន្តនៅអាកាសយានដ្ឋានភ្នំពេញ កាន់តែប្រឹងធ្វើអោយយឺត ។ ធម្មតាគេបង់លុយនៅបញ្ជរចេញ តែនេះអ្នកបើកឡានត្រូវឈប់ឡាននៅបញ្ជរចេញហើយរត់ទៅបង់លុយនៅកន្លែងផ្សេង ។ ដើរម៉ាពិភពលោក ទើបឃើញក្បាច់នេះមួយ”៕