កាលពីពេលកន្លងទៅថ្មីៗនេះក្រុមហ៊ុន Ford ធ្លាប់បានប្រកាសហើយអំពីផែនការវិនិយោគប្រាក់ប្រមាណជា១១ ពាន់លានដុល្លារនៅវិស័យផលិតយានយន្តអេឡិចត្រូនិចនៅត្រឹមឆ្នាំ២០២២ និងក្នុងនោះមានរថយន្តកូនកាត់និងរថយន្តអគ្គិសនីចំនួន៤០ ប្រភេទដែលស្ថិតនៅក្នុងផែនការមួយនេះ។
CNBC ចេញផ្សាយនៅថ្ងៃចន្ទទី១៤ខែមករានេះបានសរសេរថានៅពេលចុងក្រោយនេះនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford បានថ្លែងប្រាប់ទៅកាន់អ្នកគាំទ្រផលិតផលរបស់ខ្លួនថាគួរតែត្រៀមខ្លួនឲ្យហើយទៅសម្រាប់កាដូពិសេសមួយ
ពីក្រុមហ៊ុននាឆ្នាំក្រោយ។
ប្រភពដដែលបានសរសេរទៀតថាលោក Jim Hackett ដែលបានបញ្ជាក់ប្រាប់យ៉ាងច្បាស់ហើយថានៅឆ្នាំ២០២០ខាងមុខនេះរថយន្តអគ្គិសនីដំបូងរបស់Fordនឹងធ្វើការបង្ហាញខ្លួនហើយមកដល់ពេលនេះក្រុមហ៊ុនបានរចនាម៉ូដែលសរុបចំនួន១៦ហើយសម្រាប់ដាក់បញ្ចូលទៅក្នុងទីផ្សាររថយន្តរបស់ខ្លួន។
ប្រែសម្រួល: Mr Lee