តារាបាល់ទាត់សញ្ជាតិប្រេស៊ីលអាយុ ២៦ឆ្នាំ ហាក់ដូចជាបានបង្ហាញបញ្ហារបួសក្លែងក្លាយ សម្រាប់អវត្តមានលើកដំបូង ក្នុងការប្រកួតរបស់ PSG ។ ដោយកន្លងទៅថ្មីៗនេះ Neymar បានបង្ហាញវត្តមានសប្បាយរីករាយ ជាមួយម៉ូដែលប៊ីគីនី Mari Tavares អំឡុងពេលសម្រាកនៅផ្ទះ ដើម្បីស្វាគមន៍កម្មវិធីណូអែល។
ក្រោយពីចែកស្នេហាជាមួយដៃគូចាស់ Bruna Marquezine កាលពីខែតុលា ឆ្នាំទៅ Neymar កាន់តែបង្ហាញភាពរីករាយ ។ ប៉ុន្តែចំណងស្នេហា បែកបាក់នេះ ត្រូវបានអតីតដៃគូស្នេហានិយាយលើកញ្ចក់ទូរទស្សន៍ថា វាជាការសម្រេចចិត្តរបស់អតីតតារាបាល់ទាត់ Barcelona រូបនេះ។
នាង Bruna Marquezine ថាច៎ាស វាជាការពិតហើយ យើងបានបញ្ចប់វា ហើយវាជាការសម្រេចចិត្តដែលគាត់បានធ្វើ។
ឥលូវនេះវិញ Neymar កំពុងលេចឭពាក្យចរចាមអារាមថា កំពុងមានភាពស្និទ្ធស្នាលជាមួយស្រីស្រស់អាយុ ២០ឆ្នាំ នាង Mari ដែលមានអ្នក Follow នាងលើ Instagram ចំនួន 192,000 នាក់ ៕
ចុចទីនេះដើម្បីចុះឈ្មោះ Free ជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែប លេងចាប់ពី១ដុល្លារឡើងទៅ។










