បច្ចុប្បន្នក្រុមហ៊ុនច្រើនណាស់នៅលើលោកកំពុងតែទន្ទឹងរងចាំនិងបំណងប្រាថ្នាចង់ប្រើប្រាស់សេវាកម្ម
អ៊ិនធឺណេត5Gដែលធ្លាប់តែលេចឬព័ត៌មានជាយូរណាស់មកហើយនោះ។
សប្តាហ៍មុននៅក្នុងព្រឹត្តិការណ៍ពិរពណ៍ដាក់បង្ហាញបច្ចេកវិទ្យាដ៏ធំបំផុតលើលោក CES ដែលបានធ្វើឡើងនៅទីក្រុងឡូសអឺញជឺឡេសសហរដ្ឋអាមេរិកគ្រប់គ្នាបានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងបទបង្ហាញមួយចំនួនពាក់ព័ន្ធនឹងបច្ចេកវិទ្យា5G។
បច្ចេកវិទ្យា 5G ដែលជឿជាក់ថាមានសមត្ថភាពធ្វើឲ្យវេបសាយអាចទាញយកបទចម្រៀងនិងខ្សែភាពយន្ដយ៉ាងហោចណាស់១០ដងលឿនជាងបច្ចេកវិទ្យា 4Gបច្ចុប្បន្ន ។ វាត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការជំនួសបច្ចេកវិទ្យា 4G នៅក្នុងសហរដ្ឋអាមេរិកនាឆ្នាំ២០២០ខាងមុខ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនយក្សដូចជា Verizon, Sprint និង AT & T - ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន CNN កំពុងមានគម្រោងដាក់លក់ស្មាតហ្វូន 5G រួចទៅហើយនៅឆ្នាំនេះដើម្បីអនុញ្ញាតិឲ្យមានការប្រើប្រាស់សេវាកម្ម
នេះជាទូទៅសម្រាប់អតិថិជនរបស់ខ្លួន៕
ប្រែសម្រួល: Mr. Lee