ភ្នំពេញ៖ រថយន្តដឹកដែកសរសៃមួយគ្រឿង បណ្តាលឲ្យចុងសរសៃដែកអូសខូចផ្លូវ ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ វេលាម៉ោងជិត១រសៀលថ្ងៃ១៤មករា២០១៩នេះនៅចំណុចជិតវេទិកា៧មករាក្រុងព្រះសីហនុ ក្រោយពីរថយន្តមួយនេះ ដឹកដែកសសៃអូសកាត់ពីលើផ្លូវបេតុង(វត្តក្រោម)ដែលជាផ្លូវទើបធ្វើថ្មីរួចបន្តចូលមកលើផ្លូវឯករាជ្យទៀត។
បើតាមសមត្ថកិច្ចាបានបញ្ជាក់ថា ករណីនេះបានធ្វើអោយផ្លូវមានស្នាមឆូតរងការខូចខាត និងថាទាំងរថយន្ត ទាំងអ្នកបើកបរ នគរបាលបានបញ្ជូនយកទៅកាន់ការិយាលយ័នគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

