ក្នុងនាមជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតលើលោក Amazon ទាំងសេវាកម្មទិញក់អនឡាញនិងទូរទស្សន៍អនឡាញផងសុទ្ធតែស្ថិតនៅក្នុងចំណាត់ល្អបំផុតមួយក្នុងចំណោមដៃគូប្រកួតប្រជែង។
គេហទំព័ររបស់ The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃសៅរ៍ទី១២ខែមករានេះបានចេញផ្សាយដោយអះអាងថាមកដល់ពេលនេះAmazonក៏នឹងចាប់ផ្តើមពង្រីកមុខរបររបស់ខ្លួនមួយទៀតដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនយក្សGoogleនិងMicrosoftនោះគឺជាកម្មវិធីហ្គេមអនឡាញផ្ទាល់ខ្លួន។
ការអះអាងនេះគឺត្រូវបានធ្វើឡើងនៅក្រោយពេលដែលមានការថ្លែងប្រាប់ពីបុគ្គល២រូបដែលមិនបានបញ្ចេញអត្តសញ្ញាណច្បាស់លាស់ប៉ុន្តែជឿជាក់ថាជាមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនយក្សមួយនេះ។ទោះបីជាយ៉ាងណាក្តីហ្គេមអនឡាញរបស់Amazonនឹងមិនអាចទាន់បង្ហាញខ្លួនបាននៅឡើយរហូតដល់ឆ្នាំ២០២០៕
ប្រែសម្រួល៖ Mr Lee