ភ្នំពេញ៖ តារាសម្តែងដេននី ក្វាន់ និង បងស្រី ចោមច័ន្ទ បាននាំយកអំណោយជូនដល់លោកយាយលោកតាចំនួន ១៨គ្រួសារ ក្នុងទឹកដីតាកែវ នាថ្ងៃម្សិលមិញ ។
ដេននី ក្វាន់ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថាថ្ងៃនេះនាងខ្ញុំនិងបងស្រីរបស់នាងខ្ញុំបាននាំយកអំណោយចំនួន១៨គ្រួសារជូនដល់លោកយាយលោកតា នៅភូមក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ ក្រោយពីចែកជូនពួកគាត់ហើយ មានអារម្មណ៏ថាជ្រះថ្លាក្នុងចិត្តណាស់សំរាប់ខ្ញុំគ្មានអ្វីសប្បាយចិត្តជាងការដែលបានចែករំលែកដល់អ្នកក្រខ្សត់ជាងខ្ញុំនោះទេ.ខ្ញុំសន្យាថានិងបន្តធ្វើការងារមនុស្សធម៌ជារៀងរហូតតាមលទ្ធភាពនិងពេលវេលាដែលនាងខ្ញុំមាន។
ដោយឡែកបងស្រីរបស់កញ្ញាវិញ គឺអ្នកនាង ចោមច័ន្ទ បានសរសេរនៅលើហ្វេសប៊ុកថា ថ្ងៃនេះនាងខ្ញុំនិងប្អូនៗបានយកជំនួយនិងថវិកា
មកជូនលោកយាយនិងលោកតា ចំនួន១៨គ្រួសារតាមការសន្យា❤️❤️???ស្នាមញញឹមរបស់លោកតា និងលោកយាយ គឺជាសេចក្តីសុខរបស់ផងដែរ♥️♥️??នៅពេលដែរនាងខ្ញុំបានធ្វើអំពើល្អ គឺស្នាមញញឹមពោលពេញដោយព្រហ្មវិហារធម៌ របស់នាងខ្ញុំ គឺដក់ជាប់នៅក្នុងចិត្តរបស់អ្នកគ្រប់ៗគ្នា???(អរគុណលោកពូមេភូមិ និងប្អូនស្រី លក្ខ័ អូនទ្បៃ ហួយនិងប្អូនប្រុសជី វន្ត័ដែរផ្តល់ដំណឹង និងចូលរួមយ៉ាងសកម្ម នៅអំពើសប្បុរសធម៌??(រួមគ្នាសាងអំពើល្អ)12 .01 2019 នៅភូមិក្បាលពោធ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ?? ។
នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមគ្រួសារ ដេននី ក្វាន់ បានចែកជូននូវអំណោយដល់ក្រុមគ្រួសារក្រី ដោយកន្លងទៅ បានទៅចែកជូនសម្ភារៈសិក្សាដល់ទឹកដីកំពង់ត្របែកខេត្តព្រៃវែង ដល់សិស្សជាច្រើននាក់ ចែកអំណោយដល់ក្រុមគ្រួសារអ៊ីស្លាម និងគ្រួសារក្រីក្រ ណៅព្រះវិហាម ហើយនិងនៅតំបន់ជាច្រើនទៀត ៕