ទីបំផុតElon Muskដាក់បង្ហាញរូបរាងយានជាក់ស្តែងសម្រាប់ផែនការបញ្ចូនអ្នកទេសចរណ៍ទៅកាន់ភពអង្គារ

0

​សប្តា​ហ៍​នេះ​ក្រុ​ម​ហ៊ុ​ន​ស្រា​វ​ជ្រា​វ​អា​វ​កាស​​ឯ​​ក​ជ​ន​ធំ​បំផុ​​តលើ​លោ​ក​S​p​a​c​e​ ​X​បា​នប​ញ្ច​ប់​កា​រ​ងា​រ​សា​ង​ស​ង់យា​ន​អា​វ​កា​​សដ៏​អ​ស្ចា​រ្យ​មួ​យ​ដែ​ល​ស្ថា​ប​និ​ក​ក្រុ​មហ៊ុ​ន​លោ​ក​ E​​lo​n​​ ​M​u​s​k បា​ន​​ហៅ​វា​ថា t​e​s​t​ ​h​​o​p​pe​r​។​

​T​e​s​t​​ ​h​o​p​p​e​r ត្រូវបានគេជឿជាក់ថាជាយានអាវកាសសម្រាប់ធ្វើតេស្តប៉ុន្តែជាគម្រូយានអាវកាសសម្រាប់សម្រេចផែនការរបស់លោកElon Muskក្នងការបញ្ជូនក្រុមអ្នកទេសចរណ៍ទៅកាន់ភពអង្គារនាពេលខាងមុខដោយរយៈពេលចុងក្រោយនេះលោកMuskបាននិយាយថាtest hopperនឹងចាប់ផ្តើមធ្វើការបាញ់បង្ហោះរបស់ខ្លួនជាលើកដំបូងនៅរដ្ឋតិចសាស់នៅប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។

The Business insiderចេញផ្សាយនៅថ្ងៃសៅរ៍ទី១២ខែមករានេះបានឲ្យដឹ​ង​ថា​កាល​ពី​ស​ប្តា​ហ៍​មុ​ន​លោ​ក​E​l​o​n​​ M​u​s​k​បា​ន​ធ្វើ​កា​រ​ប​ង្ហា​ញ​នូ​វ​រូ​ប​ភា​ព​គំ​នូរ​នៃ​យា​ន​និ​ង​គ្រា​ប់​រ៉ូ​កែ​ត​ស​ម្រា​ប់​t​e​s​t h​o​p​p​​e​r​ប៉ុន្តែ​នៅ​យ​ប់​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍លោ​ក​M​u​s​k​ក៏​បា​ន​ធ្វើ​ការ​ប​ង្ហា​ញ​ពី​រូ​បភា​ព​ពិ​ត​នៃ​យា​នអា​វ​កា​ស​មួ​យ​នេះ​ជា​មួ​យ​នឹ​ងទំ​ហំ​ជា​ក់​ស្តែ​ង​ផ​ង​ដែរ​ទៅ​កា​ន់​អ្ន​ក​តា​មដា​ន​ទាំ​ង​ឡា​យ​។​

​យា​ន​អា​វ​កា​ស​ដែ​ល​នឹ​ង​ត្រូ​វ​ធ្វើ​ការ​សា​ក​ល្ប​ង​លើ​ក​នេះ​ក្នុងរយៈកំពស់ត្រឹមតែ១៦៤០០ហ្វីតប៉ុណ្ណោះដើម្បីវាស់វែងដល់ការរចនានិងបន្ថែមការងារទៅលើយានអាវកាសជាក់ស្តែងដែលនឹងប្រើប្រាស់សម្រាប់បញ្ចូនអ្នកដំណើរទៅកាន់ភពអង្គារនាពេលខាងមុខដ៏ឆាប់។យានអាវកាសនឹងអាចផ្ទុកអ្នកដំណើរសរុបប្រមាណជា១០០នាក់ជាមួយនឹងកំពស់១៨ជាន់វាក៏អាចផ្ទុកទំងន់សុរបដល់ទៅ១៥០តោនផងដែរ៕

ប្រែសម្រួល៖ Mr Lee