នាយឧត្តមសេនីយ៍ នេត សាវឿនដកស័ក្តិនគរបាល២រូបដែលល្មើសវិន័យ

0

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត ​ ​សាវឿ​ន​ អ​គ្គ​ស្ន​ង​កា​រ​នគ​រ​បា​ល​ជា​តិ​បា​ន​ស​ម្រេច​ដ​ក​ឋា​ន​ន្ត​រ​ស័​ក្តិ​ម​ន្រ្តីម​ន្ទី​រ​ប្រ​ឆាំ​ង​គ្រឿ​ង​ញៀ​ន​ម្នា​ក់​និ​ងន​គ​រ​បា​ល​ប្រ​ឆាំង​ប​ទ​ល្មើ​ស​សេ​ដ្ឋ​កិ​ច្ច​ម្នា​ក់​ទៀ​ត​ដែ​លបា​ន​ប្រ​​ព្រឹ​ត្តល្មើ​ស​វិ​ន័​យនគរបាលជាតិ។
យោងតាមសេចក្ដីសម្រេចរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាមន្ដ្រីនគរបាលដែលត្រូវដកស័ក្តិនោះ រួមមានទី១៖អនុសេនីយ៍ឯក ពិន សុភ័ក្រ្ក មន្ដ្រីនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ និងទី២៖អនុសេនីយ៍ឯក ស្រី វាសនា មន្ដ្រីនៃមន្ទីរប្រឆាំងគ្រឿងញៀន ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ៕