BBCចេញផ្សាយនៅថ្ងៃសុក្រទី១១ខែមករានេះបានឲ្យដឹងថាសារធាតុរ៉ែមួយដែលពីមុនត្រូវបានគេស្គាល់ថាជារ៉ែដែលមានតែនៅភពខាងក្រៅត្រូវបានរកឃើញនៅលើផែនដីដោយក្រុមហ៊ុនរុករករ៉ែមួយរបស់ប្រទេសអ៊ីស្រាអ៊ែល។
សារធាតុរ៉ែនេះគឺជាការកកើតឡើងមានភាពស្រដៀងគ្នាទៅនឹងត្បូងពេជ្រប៉ុន្តែវាគឺជាសារធាតុរ៉ែទី២ដែលមានភាពរឹងម៉ាំបំផុតបន្ទាប់ពីពេជ្រ។វាត្រូវបានគេដាក់ឈ្មោះថា carmeltazite ដោយសារតែការរកឃើញរបស់វានៅក្បែរភ្នំ Carmel និងសារធាតុរ៉ែដែលវាមានដូចជាទីតានីញ៉ូមនិងអាលុយមីញ៉ូមផងនោះ។
ទោះបីជាយ៉ាងណាក្តីរ៉ែCarmeltaziteនេះ ត្រូវបានគេដាក់បញ្ចូលឈ្មោះក្នុងបញ្ជីផ្លូវការនៃសារធាតុរ៉ែដែលគេស្គាល់នៅសប្ដាហ៍នេះបន្ទាប់ពីត្រូវបានអនុម័តដោយសមាគមរ៉ែអន្ដរជាតិដែលហៅកាត់ថាIMA៕
ប្រែសម្រួល:Mr Lee