ក្រោយព័ត៌មាននៃការប្រកាសលែងលះគ្នារវាងបុរសមានទ្រព្យសម្បតិ្តលើលោកJeff BezosជាមួយនឹងភរិយានាងMackenzieរួចមកមិនទាន់បានមួយសប្តាហ៍ផងក៏មានលេចឬនិងកាសែតជាច្រើនបានចុះផ្សាយថាមូលហេតុដែលនាំឲ្យកើតទៅដល់ការសម្រេចចិត្តនេះគឺដោយសារតែមានភាគីទី៣ម្នាក់ដែលជាស្នេហាលួចលាក់របស់លោកBezos។
មានប្រភពព័ត៌មានជាច្រើននិងក៏ដូចជាកាសែតThe TImesofindiaក៏បានចេញផ្សាយនៅថ្ងៃទី១១ខែមករានេះដែរថាBezosពិតជាបានទាក់ទងស្នេហាជាមួយនឹងមនុស្សស្រីម្នាក់ផ្សេងទៀតប្រាកដមែនហើយនាងគឺជាមិត្តភ័ក្តរបស់ភរិយារបស់ខ្លួនផងដែរ។នាងSanchezដែលជឿជាក់ថាទើបតែបានលែងលះប្តីរបស់នាងកាលពីពេលថ្មីនេះបានទំនាក់ទំនងសារស្នេហាជាមួយនឹងគ្នាជាច្រើនផងដែរនៅក្នុងនោះមានសារមួយដែលBezosបានផ្ញើរទៅកាន់នាងSanchezបែបនេះថា“I want to smell you, I want to breathe you in. I want to hold you tigh… I want to kiss your lips… I love you. I am in love with you.
ទោះបីជាយ៉ាងណាក្តីអាពាហ៍ពិពាហ៍ដែលមានរយៈពេល២៥ឆ្នាំរបស់គ្រួសាររបស់លោកBezosជាមួយឹងចំណងដៃកូនដល់ទៅ៤នាក់នឹងត្រូវមកដល់ទីបញ្ចប់ប៉ុន្តែនៅមិនទាន់មានការអះអាងច្បាស់លាស់នៅឡើយអំពីការបែងចែកទ្រព្យសម្បត្តិរបស់អ្នកទាំងពីរដោយព័ត៌មានជាច្រើនបញ្ជាក់ថានាងជាភរិយានឹងអាចទទួលបានទ្រព្យសម្បត្តិពាក់កណ្តាលរបស់លោកគឺប្រមាណជា៦៩ពាន់លានដុល្លារ៕
ប្រែសម្រួល:Mr. Lee