ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១០ខែមករានេះបានឲ្យដឹងថាក្រុមហ៊ុន Alibaba Groupបានបើកឲ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យទី២របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីដើម្បីបំពេញទៅនឹងការតម្រូវការដ៏ធំធេងនៅក្នុងសេដ្ឋកិច្ចដែលកំពុងកើនឡើងខ្លាំងតំបន់នៅអាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន Alibaba មានសមត្ថភាពផលិតទិន្នន័យទ្វេរដងក្នុងប្រទេសឥណ្ឌូនេស៊ីនិងបង្កើនសមត្ថភាពរបស់ខ្លួនដែលត្រូវបានគេនិយាយថាជាប្រព័ន្ធសម្រាប់ទាញយកទិន្នន័យឡើងវិញកាន់តែលឿននិងរហ័សសម្រាប់អតិថិជនរបស់ខ្លួន។
ការបើកដំណើរការម៉ាស៊ីនបម្រើទិន្នន័យ Alibaba Cloud ជាលើកទីពីរនៅក្នុងប្រទេសឥណ្ឌូនេស៊ីនឹងធ្វើឱ្យក្រុមហ៊ុននេះបច្ចុប្បន្នមានទីតាំងសរុបចំនួន៥៥មជ្ឈមណ្ឌលនិងមានទីតាំងនៅក្នុង១៩តំបន់នៅទូទាំងពិភពលោក៕
ប្រែសម្រួល: Mr Lee