ភ្នំពេញ៖ ស្របពេលទៅបើកសាខាថ្មី Denny Beauty Cosmetic នៅលើទឹកដីមណ្ឌលគិរី ដេននី ក្វាន់ ក៏បានឆ្លៀតឱកាសលើកក្រុមគ្រួសារទាំងមូល ទៅរើសសំរាម ក្នុងតំបន់កម្សាន្តមួយកន្លែងក្រោយពីឃើញមានសភាពរ៉ាយប៉ាយសុទ្ធតែសំរាម ក្រោយប្រជាជនកម្ពុជាមួយចំនួន ទៅកម្សាន្ត ហូបចុកទីនោះហើយបោះចោលពាសវាលពាសកាល។
បើតាមពិតនិយាយអំពី «សំរាមមិនគួរឲ្យស្អប់ខ្ពើមដូចមនុស្សចោលសំរាមនោះទេ» បើខ្លួនឯងមិនស្រលាញ់បរិស្ថានជុំវិញខ្លួនផង តើឲ្យនរណាមកសំអាតជួសយើង ។
តាមរយៈការ Live វីដេអូរបស់ ចោមច័ន្ទ បានលើកឡើងថា បានមកលេងខាងមណ្ឌលគិរី នៅចំការស្រល់ ក៏គាប់ជួនទើសភ្នែកពេក ហើយក៏ចែក រំលែកសម្រាប់បងប្អូនប្រជាជនកម្ពុជាយើង ដោយញ៉ាំអាហារ និងចោលសំបកដបទឹកសុទ្ធ ពេញហ្នឹងឃើញថាទើសមែនទែន ក៏បានលើកក្រុមគ្រួសារ ទាំងមូលសម្អាត ព្រោះថាឃើញទេសភាពនៅទីនេះស្អាត បែរជាសំបូរទៅដោយសំរាមទៅវិញ ។ អ្នកនាង ចោមច័ន្ទ ក៏បានផ្តាំថា នៅពេលដែលបងប្អូនយើងទៅលេងញ៉ាំហើយ សូមកុំទុកពាសវាលពាសកាលអ៊ីចឹង ញ៉ាំហើយច្រកខ្ចប់វេចឲ្យ បានស្រួលបួល ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖