វាបានក្លាយទៅជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយដែរនៅក្រោយពេលដែលក្រុមហ៊ុនSONYបានដាក់បង្ហាញម៉ាស៊ីនបំពងសម្លេងជំនាន់ថ្មីមួយជាផ្លូវការដែលមិនត្រឹមតែជាម៉ាស៊ីនបំពងសម្លេងធម្មតាទេប៉ុន្តែរូបរាងរបស់វាមានសាកសមបំផុតសម្រាប់កម្មវិធីជប់លៀងអាំងសាច់នានា។
ម៉ាស៊ីនបំពងសម្លេងដែលត្រូវបានគេហៅឈ្មោះថាGTK-PG10ត្រូវបានរចនាឡើងជាមួយនឹងជើងទំរដ៏រឹងមាំចំនួនដែលអាចប្រើប្រាស់ជាពិសេសសម្រាប់ដាក់កែវស្រាបៀរដល់ទៅ៤។ម៉ាស៊ីនបំពងសម្លេងប្រភេទនេះមិនត្រឹមតែប៉ុណ្ណោះវាថែមទាំងមានភាពងាយស្រួលក្នងការយួរតាមខ្លួនទៀតផង។
ប្រភពដដែលបានសរសេរទៀតថាសមត្ថភាពធ្វើការរបស់វាមានទៅដល់១៣ម៉ោងនិងអាចបំពាក់ជាមួយនឹងមេក្រូហ្វូនដើម្បីអនុញ្ញាតិឲ្យយើងអាចធ្វើការច្រៀងខារ៉ាអូខេកំសាន្តទៀតផងប៉ុន្តែឧបករណ៍បំពងសម្លេងនេះនឹងត្រូវបានដាក់លក់ជាផ្លូវការនាខែមេសាខាងមុខក្នុងតម្លៃប្រមាណជា២៥០ដុល្លារក្នុងមួយគ្រឿង៕
ប្រែសម្រួល:Mr. Lee