រដ្ឋមន្រ្តីអរគុណសហភាពអឺរ៉ុបដែលបន្តជួយទាំងបច្ចេកទេសនិងហិរញ្ញវត្ថុក្នុងវិស័យកសិកម្ម

0

ភ្នំពេញ៖ លោ​ក​ វេ​ង​ ​សា​ខុ​ន​ ​រ​ដ្ឋម​ន្រ្តី​ក្រ​សួ​ង​ក​សិ​ក​ម្ម​បា​ន​ថ្លែ​ង​អំ​ណរ​គុ​ណ​ចំ​ពោះ​ស​ហ​ភា​ព​អឺ​រ៉ុ​បដែ​ល​បា​ន​ប​ន្ត​ជួ​យឧ​ប​ត្ថ​ម្ភ​ទាំ​ង​ប​ច្ចេ​ក​ទេ​ស​និ​ង​ហិ​រ​ញ្ញ​វ​ត្ថុស​ម្រា​ប់​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍​ប្រ​ទេ​សក​ម្ពុ​ជា​ជា​រួ​ម​ ​និ​ងដោ​យ​ឡែ​ក​ស​ម្រា​ប់​កា​រអ​ភិ​វ​ឌ្ឍ​ន៍​វិ​ស័​យ​ក​សិ​កម្ម​។​

​លោ​ក វេង សាខុនបានបញ្ជាក់ក្នុងជំនួបជាមួយលោកស្រី Heidi Hautala អនុប្រធានសភាសហភាពអឺរ៉ុប និងលោក George Edgar ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩”ក្នុងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកផ្ទាល់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសហភាពអឺរ៉ុប ដែលបានកំពុង និងបន្តជួយឧបត្ថម្ភ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ ការអភិវឌ្ឍន៍ប្រទេសកម្ពុជាជារួម និងដោយឡែកសម្រាប់ការអភិវឌ្ឍន៍ វិស័យកសិកម្ម។”

លោកបានបន្តទៀតថា ពិតណាស់ លទ្ធផលនៃការអភិវឌ្ឍន៍នេះ បានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសក្រីក្រ និងអសន្តិសុខស្បៀង មកជាប្រទេស ដែលមានចំណូល មធ្យមកម្រិតទាប ហើយសង្ឃឹមនិងជឿជាក់ថា តាមរយ:ការអនុវត្តយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នឹងអាចប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេស មានចំណូលខ្ពស់នាឆ្នាំ២០៥០ ៕