ក្បាលសត្វត្រីយក្សសម័យបុរាណប្រវែងរាប់សិបមែត្រមួយត្រូវបានគេរកឃើញដំបូងតាំងពី៦០ឆ្នាំមុនទើបត្រូវបាន
ក្រុមអ្នកវិទ្យាសាស្ត្រសម្រេចចិត្តយកមកធ្វើការសិក្សាជាលើកដំបូងនេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ
The Mirrorនៅថ្ងៃពុធទី៩ខែមករានេះ។
ប្រភពដដែលនេះបានសរសេរថាក្បាលត្រីយក្សមួយនេះមានអាយុកាលចំណាស់បំផុតគឺប្រហែលជា២០០លានឆ្នាំមុន
មកម្ល៉េះហើយត្រូវបានគេរកឃើញដំបូងនៅឯកសិដ្ឋាន Fell Mill Farm នៅក្នុងតំបន់ Warwickshire នៃ
ចក្រភពអង់គ្លេសតាំងតែពីឆ្នាំ១៩៥៥។
ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រដែលមានប្រភពមកពីសកលវិទ្យាល័យUniversity of Manchesterបានប្រើប្រាស់
បច្ចេកវិទ្យាCT scanningនិងអាចបង្កើតចេញជារូបភាពទាំងមូលនៃសត្វត្រីយក្សប្រភេទនេះឡើង។
តាមការអះអាងរបស់លោកសាស្ត្រាចារ្យ Dean Lomax ដែលជាអ្នកដឹកនាំក្រុមការងារស្រាវជ្រាវបាននិយាយថាទំហំ
សត្វត្រីយក្សនេះត្រូវបានគេជឿជាក់ថាទំហំសត្វសមុទ្រសម័យបុរាណដែលមានទំហំធំជាងគេបង្អស់មកដល់ពេលនេះ
ហើយឆ្អឹងក្បាលនេះត្រូវបានលោកអះអាងត្រូវបានរក្សាទុកទ្រង់ទ្រាយដើមល្អបំផុតក្នុងរយៈពេលរាប់លានឆ្នាំមកនេះ៕
ប្រែសម្រួល: Mr. Lee