នៅព្រឹកនេះ ភ្នំពេញ៖បន្ទាប់ពីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការនីចំនួន១៨,២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបន្តសួរសុខទុក្ខនិងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភដើម្បីដោះស្រាយពេលសំរាលកូនដល់កូនក្មួយស្ត្រីកម្មការនីមានផ្ទៃពោះចំនួន៨៦១នាក់។
សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករ។ ការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩នេះ ប្រាក់ខែកូនក្មួយកម្មករ កម្មការិនី គឺឡើងដល់១៨២ដុល្លារ ហើយត្រូវអនុវត្តការបើកប្រាក់ឈ្នួល២ដងក្នុង១ខែផងដែរ។ សម្តេចតេជោ នឹងបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត៕