Mirrorសារព័ត៌មាននៃចក្រភពអង់គ្លេសបានចេញផ្សាយកាលពីថ្ងៃអង្គារទី៨ខែមករាម្សិលមិញនេះបានសរសេរថាក្រុមហ៊ុនHyundaiបានធ្វើការបង្ហាញដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះនូវគម្រូរថយន្តរូបរាងដ៏ចម្លែកមួយ។
ក្រុមហ៊ុន Hyundai ជឿជាក់ថារថយន្តប្រភេទនេះអាចត្រូវបានប្រើដំបូងក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនានា។ក្រុមហ៊ុន Hyundai បានបង្ហាញពីគំនិតនៃគម្រូរថយន្តម៉ូដែលថ្មីដែលមិនត្រឹមតែអាចបើកបរធម្មតាបានប៉ុន្តែថែមទាំងអាចដើរបានទៀតផងហើយវាមើលទៅដូចជារថយន្តមួយនៅក្នុងខ្សែភាពយន្ត Transformerដ៏ល្បីរបស់ហូលីវូដ ។
លោក John Suh អនុប្រធានក្រុមហ៊ុន Hyundaiបានបញ្ជាក់និងជឿជាក់ថាថ្ងៃណាមួយវានឹងអាចត្រូវបានប្រើប្រាស់ជាលើកដំបូងដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិដូចជាភ្លើងឆេះព្រៃរញ្ជួយដីខ្យល់ព្យុះឬទឹកជំនន់ជាដើម។
គួរបញ្ជាក់ថារថយន្តប្រភេទនេះអនុញ្ញាតឱ្យអ្នកដំណើរបើកឡើងជញ្ជាំងចោតឆ្លងកាត់ចន្លោះធំ ៗនៃដុំថ្ម និងដើរលើដីដែលមានស្ថានភាពលំបាក។ជើងទាំងពីររបស់អាចបត់ចូលទៅក្នុងដែលអនុញ្ញាតឱ្យជណ្តើរយន្តអាចទំលាក់ចុះទទួលយកអ្នកបើកបរហើយលើសពីនេះវាអាចធ្វើការបើកបរនៅក្នុងផ្លូវល្បឿនលឿនដូចរថយន្តធម្មតាដែរ៕
ប្រែសម្រួល៖ Mr Lee