រថភ្លើង​ស៊េរីទំនើប​៣គ្រឿង​របស់ឧកញ៉ា គិត ម៉េង ដឹក​មក​កំពង់ផែ​ក្រុង​ព្រះសីហនុ​

0

ភ្នំពេញ៖ រថភ្លើង​ស៊េរីទំនើប​៣គ្រឿង​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រៀល​វេ (Royal Railways) របស់​អ្នកឧកញ៉ា គិត ម៉េង បាន​ដឹកមកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​​។​
រថភ្លើង Tramway ស៊េរី​ទំនើប ៣​គ្រឿង​ដែល​ក្រុមហ៊ុន Royal Railway Cambodia បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក ​នឹង​យក​មក​ប្រើ​ប្រាស់សម្រាប់​ដឹក​អ្នកដំណើរ​ ពី​ស្ថានីយ​រថភ្លើង​រាជធានី​ភ្នំពេញឆ្ពោះ​ទៅ​កាន់​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញដោយ​ចំណាយ​ពេល​ត្រឹមតែ ២៥​នាទី​ប៉ុណ្ណោះពី​ស្ថានីយ​រថភ្លើង​រាជធានី​ភ្នំពេញ​ ទៅ​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​។​

រថភ្លើង Tramway ថ្មី​នេះមាន​ក្បាល​ម៉ាស៊ីន​ចំនួន​២ គឺ​មុខ​មួយ និង​ក្រោយ​មួយ ហើយ​មាន​បច្ចេកវិទ្យា​ចុងក្រោយ​បំផុតប្រកបដោយ​សុវត្ថិភាព​ខ្ពស់ និង​ទំនើប​ទាំង​ទ្វារ​ស្វ័យប្រវត្តិ,​ ជណ្ដើរ​, ​កៅអី​, ម៉ាស៊ីន​ត្រជាក់​,​ បន្ទប់ទឹក, ​កន្លែង​ដាក់​អីវ៉ាន់​,​ ប្រព័ន្ធ​អ៊ីនធឺណិត ​Wifi, ​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​ផងដែរ៕