Galaxy S10 នឹងមានវត្តមាននៅរដូវក្តៅនេះ ជាមួយបច្ចេកវិទ្យា5G

0

មានលេចលឺព័ត៌មានជាច្រើនពាក់ព័ន្ធជាមួយGalaxy S10 របស់ក្រុមហ៊ុនSamsung ជាមួយនឹងបច្ចេកវិទ្យា5G ហើយគេជឿជាក់ថាបច្ចេកវិទ្យាថ្មីនេះនឹងមានល្បឿនលឿនជាង បច្ចេកវិទ្យាចាស់ ព្រមទាំងតម្រូវឲ្យក្រុមហ៊ុនមានការរៀបចំទុកជាមុន ដោយយកចិត្តទុកដាក់ខ្ពស់ ជៀសវាងហានិភ័យ សម្រាប់ម៉ូដែលនីមួយៗរបស់ខ្លួន ហើយវាក៏មិនខុសពីពេលចាប់ផ្តើមនៃបបច្ចេកវិទ្យា4Gប៉ុន្មានដែរ។
ទោះបីជាយ៉ាងណាការវិវឌ្ឍន៍បច្ចេកវិទ្យា 5Gនេះ របស់ស្មាតហ្វូនជំនាន់ក្រោយរបស់ក្រុមហ៊ុន Samsung នេះគឺឆ្ពោះទៅកាន់ក្រុមហ៊ុន Sprint ដែលក្រុមហ៊ុនបានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។ ស្វាតហ្វូន5Gជំនាន់ចុងក្រោយរបស់ក្រុមហ៊ុនមួយនេះ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅរដូវក្តៅក្នុងឆ្នាំ2019នេះ។
នៅពាក់កណ្តាលឆ្នាំនេះក្រុមហ៊ុន Sprint នឹងចាប់ផ្តើមបណ្តាញទូរស័ព្ទ 5G របស់ខ្លួននៅក្នុងទីក្រុងចំនួន 9 គឺ Atlanta, Chicago, Dallas, Houston, Kansas City, Los Angeles, New York City, Phoenix និង Washington, DC ៕