ក្រសួងសុខាភិបាលនឹងចាត់វិធានការ​ឧសថ និង្រឿងសម្អាងក្លែងក្លាយដែលចរាចរណ៍លើ Family Doctor Cambodia

0

ភ្នំពេញ៖ម្ចាស់គណនីហ្វេសប៊ុក Family Doctor Cambodia នឹងត្រូវក្រសួងសុខាភិបាលចាត់ការ ទៅតាមផ្លូវច្បាប់ ក្រោយចែកចាយ នូវផលិតផល គ្រឿងសំអាងក្លែងក្លាយ ដែលខុសទៅតាមច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីការគ្រប់គ្រងឱសថ ក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសរបស់ក្រួសួង ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រោយពិនិត្យឃើញសង្គមហ្វេសប៊ុកដែលមានគណនីយឈ្មោះ Family Doctor Cambodia កំពុងផ្សព្វផ្សាយលក់ផលិតផល ឱសថ និងផលិតផលគ្រឿងសំអាងជាច្រើនមុខដែលគ្មានចុះបញ្ជិកា គ្មានចុះប្រវេតន៍ គ្មានការត្រួតពិនិត្យគុណភាព គ្មានច្បាប់អនុញ្ញាត ឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលនោះ ក្រសួងតម្រូវឲ្យម្ចាស់គណនីយនេះ បញ្ឈប់ការនាំចូល លក់ចែកចាយ និងផ្សព្វផ្សាយផលិតផលឱសថ និងគ្រឿងសម្អាងទាំងនោះ ជាបន្ទាន់ បើពុំដូច្នេះទេ ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឬអាចឈានដល់បាត់បង់ជីវិតរបស់អ្នកប្រើប្រាស់ ក្រសួងស្នើកុំឲ្យប្រើប្រាស់ផលិតផលគ្រឿងសំអាងរបស់ម្ចាស់ហ្វេសប៊ុកនេះ។ នេះបើតាមការលើកឡើងក្នុងន័យបញ្ជាក់របស់ក្រសួងបន្ត៕