Samsung បញ្ចេញ Galaxy Book2 ប្រគួតប្រជែងជាមួយ Surface Pro

0

ទីបំផុតក្រុមហ៊ុនSamsung ផលិតGalaxy Book2 ជាផ្លូវការហើយ វាជាផលិតផលជំនាន់ក្រោយរបស់Galaxy Book ដែលបានចេញកាលពីឆ្នាំ2017។ ក្រុមហ៊ុនកូរ៉េមួយនេះផលិតGalaxy Book2គឺដើម្បីប្រគួតប្រជែងជាមួយ Surface Pro របស់ក្រុមហ៊ុន Microsoft ហើយផលិតផលថ្មីរបស់ក្រុមហ៊ុនSamsungនេះត្រូវបានផ្គត់ផ្គង់ស៊ីភីយូដោយក្រុមហ៊ុន Qualcomm SoC មិនដូចផលិតផលមុនដែលជ្រើសរើសយក Intel Core m3នោះទេ។
Snapdragon 850គឺជាខួក្បាលរបស់ Galaxy Book2 ហើយវាបានបំពាក់អេក្រង់ Super AMOLED ដែលមានទំហំ12អ៊ីញ អាចបង្ហាញរូបភាពបានក្នុងកំរិត1260×1440 មានអង្គចងចាំ4ជីកាបៃ(RAM 4GB) និងអង្គចងចាំ128ជីកាបៃ(128GB)។ ងាកមកមើលកាមេរ៉ាវិញគឺ Galaxy Book2 មានកាមេរ៉ាមក្រោយទំហំ 8មេហ្គាភិចស៊ែល(8MB) និងកាមេរ៉ាមុខទំហំ 5មេហ្គាភិចស៊ែល(5MP) មានរន្ធបំពងសម្លេងចំនួន2 ដែលផលិតដោយAKG មានរន្ធUSB-Cចំនួន2 រន្ធដោតមេម៉ូរីប្រភេទmicroSD ចំនួន1 មានរន្ធដោយកាសប្រភេទ3.5mm និងWiFi 802.11ac ហើយថ្មរបស់វាអាចប្រើបានរយៈពេល20ម៉ោង។
Galaxy Book2 ដំណើរការដោយ Windows 10 ដែលមានភ្ជាប់មកជាមួយ S Pen។ វានឹងដាក់លក់ក្នុងតម្លែ$999.99 ហើយការលក់នេះនឹងចាប់ផ្តើមពីថ្ងៃទី2 ខែវិច្ឆិកា៕