ភ្នំពេញ៖ តារាម៉ូដែលចំណូលថ្មី ដែលបានចាប់អាជីពលើវិថីសិល្បៈក្នុងឆ្នាំ ២០១៨ កញ្ញា Wen Ju ហៅណុងណុង កំពុងល្បីល្បាញលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ តាមរយៈភាពលេចធ្លោ រះចិញ្ចឹងចិញ្ចាចតាមរយៈភាពសិចស៊ី ធ្វើឲ្យប្រុសៗខាំជើងធ្មេញចង់បានត្រកងប៉មបី បានបង្ហាញពីជីវិតពិត ជាមួយ OBN Asia ។
តាមរយៈបទសម្ភាសន៍ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ តារាម៉ូដែល Wen Ju កូនអ្នកខេត្តកណ្តាល រូបនេះបានប្រាប់ថា នាងខ្ញុំទើបតែបានប្រឡូកចូលសិល្បៈ ជាពិសេសវិថីតារាម៉ូដែលនេះក្នុងឆ្នាំ២០១៨ នេះតែប៉ុណ្ណោះ ដោយមានក្រុមម៉ូដែលមានឈ្មោះថា Queen Victory ដែលដឹកនាំដោយ អូលីវ៉ាគង់។
តារាម៉ូដែលសាច់សខ្ចីរាងកាយស្រឡូនអាយុ ២៤ឆ្នាំ រូបនេះបានបន្តថា វិថីសិល្បៈ ជាពិសេសការដើរម៉ូតជាអ្វីដែលខ្ញុំបានប៉ង់ប្រាថ្នា តាំងពីនៅតូច ហើយពេលនេះអាចនិយាយបានថាជាការសម្រេចនូវក្តីស្រមៃបានមួយជំហានក្នុងជីវិត តែមិនអាចនិយាយថាជោគជ័យនៅឡើយនោះទេ ។
អ្នកស្រុកពញ្ញាឭ រូបនេះបន្តទៀតថា បើនិយាយពីរឿងភាពសិចស៊ី ជាអ្វីដែលនាងខ្ញុំចូលចិត្ត ជាពិសេសការថតជាមួយសកម្មភាពប្លែកៗ តែម្តង។
និយាយពីជីវិតវិញ កញ្ញាដែលមានឈ្មោះក្នុងបញ្ជីកំណើត អន សាលីន រូបនេះថា នាងបានឈប់ពីការសិក្សាត្រឹមថ្នាក់ទី៩ ដោយសារតែជីវភាពគ្រួសារ ខណៈដែលនាងជាកូនច្បង ក្នុងចំណោមបងប្អូនស្រី ៣នាក់ ដោយមានម្តាយជាអ្នកកសិករ ហើយឪពុកមានលា ចាកលោកនេះទៅហើយ។
តាមពិតខ្ញុំស្តាយការសិក្សាណាស់ ប៉ុន្តែអ្វីៗ តម្រូវឲ្យខ្ញុំបញ្ចប់ការសិក្សាដើម្បីរកថវិកា ជួយជ្រោមជ្រែងគ្រួសារ ដែលបានជួបនូវផលលំបាក នេះហើយជាហេតុផលដែលបោះបង់ចោលការសិក្សា។
Wen Ju ថាក្រៅពីការដើរម៉ូត កញ្ញាក៏ធ្លាប់បានថតស្ពត(Spot)មួួយចំនួន នឹងទទួលការសម្តែង ទាំង MV បទចម្រៀង និងរឿង ប្រសិនបើផលិតករ ត្រូវការតួ ដូចជារូបនាងខ្ញុំ៕
















