គ្រូ Spurs ថាការមិនចុះហត្ថលេខាយកកីឡាករថ្មីជារឿងត្រឹមត្រូវ​របស់ក្លិ​ប​

0

លោក Mauricio Pochettino អ្នកចាត់ការទូទៅនៃក្រុម Tottenham បានបញ្ជាក់ថាលោកមិនមានការសោកស្តាយចំពោះការមិនចុះហត្ថលេខាយកកីឡាករផ្សេងទៀតចូលក្លិប ក៏ព្រោះតែលោកមិនចង់បន្ថែមកីឡាករបញ្ចូលក្លិបតែប៉ុណ្ណោះ ។​
Spurs បានឈ្នះការប្រកួតចំនួន ៦លើក ក្នុងចំណោមការប្រកួតបើកឆាកលីគកំពូលចំនួន ៨ ដោយបច្ចុប្បន្នគេឈរនៅលេខរៀងទី​៥ ដោយចាញ់ពិន្ទុចំនួន ពីរ ពីក្រុមចំនួនបី មាន Manchester City, Chelsea និង Liverpool ។
បើទោះបីជាការចាប់ផ្តើមយ៉ាងល្អ ប៉ុន្តែមានការថមថយនូវ​ភាពខ្លាំងវិញ ក៏ស្រាប់តែមានការរិះគន់ថា មកពី ​Mauricio Pochettino មិនបន្ថែមកីឡាករ ក្នុងទីផ្សារដោះដូរកន្លងមក ។​
ពាក់ព័ន្ធរឿងនេះគ្រូបង្វឹកខាងលើបាននិយាយថា ការ​ខ្វះខាតនៃការផ្លាស់ប្តូររបស់ក្លិបគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលជាសញ្ញាមួយចង្អុលប្រាប់ ពីការចាប់ផ្តើមដ៏ល្អរបស់ពួកយើង។​
លោកបានប្រាប់កាសែតចក្រភពអង់គ្លេសថាយើងតែងតែព្យាយាមកែលម្អក្រុមរបស់យើង ក៏ព្រោះតែបាល់ទាត់គឺត្រូវមានភាពស្វាហាប់ ។​ប៉ុន្តែបើអ្នកមិនបានសម្រេចនូវអ្វីដែលអ្នកចង់បាន ឬត្រូវការនោះទេ (ការចុះហត្ថលេខា) ព្រោះថាក្លិបទាំងអស់មិនអាចដើរតួដូចគ្នាបានឡើយ​។ លោកបន្តថា យើងមិនខ្វល់ពីរឿងការចុះហត្ថលេខាស្អីនោះទេ តែខ្ញុំសប្បាយចិត្ត​ជាមួយក្រុម និងអ្វីដែលយើងមាន ហើយក៏គ្មានអ្វីត្រូវសោកស្តាយនោះដែរ​។
អ្វីដែលលោក ​Mauricio Pochettino​ ចង់ឲ្យកីឡាករ​ទាំងអស់រក្សាសុខភាព ដើម្បីត្រៀមប្រកួតធំៗ ដ៏ស្វាហាប់ជាច្រើនទៀត ៕