13ភាសាដែលបន្ថែមលើ Google Translate

0

តាមរបាយការណ៍ពីVentureBeat បានបង្ហាថាកម្មវិធីបកប្រែរបស់Google (google translate) មានសម្ថភាពបកប្រែភាសាបាន13បន្ថែមទៀត ដោយប្រើលើកាមេរ៉ាស្មាតហ្វូន។ គួររំលឹកឡើងវិញដែរ កាលពីឆ្នាំ2015 ក្រុមហ៊ុនGoogle បានដាក់បញ្ចូលភាសាចំនួន27 នៅក្នុងកម្មវិធីបកប្រែភាសារបស់ខ្លូន ដែលវាអាចជួយសម្រួលឲ្យអ្នកប្រើប្រាស់ងាយស្រួលនៅពេលធ្វើដំណើរទៅបរទេស។
ភាសាដែលក្រុមហ៊ុនGoogleបន្ថែមមានដូចជា៖ ភាសាពុងចាបប៊ី ភាសាប៊ែនលីស ភាសាវៀតណាម ភាសាថៃ ភាសាហ្កុយ៉ារ៉ូ ភាសាកាណាដា ភាសានេប៉ាល់ ភាសាតាមីល ភាសាតេឡី និងភាសាម៉ាឡេ…។ល។ សរុបមកកម្មវិធីបកប្រែភាសានេះអាចដំណើរការបានជិត50ភាសា។ អ្នកប្រើអាចចូលប្រើលក្ខណៈពិសេសនៅក្នុងកម្មវិធីបកប្រែដោយស្វែងរករូបតំណាងកាមេរ៉ា បន្ទាប់មកកម្មវិធីនឹងសួរអ្នកដើម្បីតម្រង់អត្ថបទដែលអ្នកកំពុងព្យាយាមបកប្រែហើយវានឹងចាប់ផ្តើមចាប់យករូបភាព។ បន្ទាប់ពីនោះកម្មវិធីនឹងស្កេនអត្ថបទតាមរយៈកាមេរ៉ាស្មាតហ្វូនរបស់លោកអ្នក ហើយវានឹកបកប្រែទៅជាភាសាដែលអ្នកបានជ្រើសរើស។ ការបន្ថែមថ្មីនេះនឹងមានលើប្រព័ន្ធប្រតិបត្តិការ iOS និងAndroid៕