Man City ជាក្លិបអាចទិញខ្សែការពារវ័យក្មេង​មានទេពកោសល្យពី Ajax បាន

0

ម្ចាស់ការពារតំណែង​ជើង​ឯកលីគកំពូលអង់គ្លេស Manchester City ជា​ក្លិបដែលធំដែលអាចនឹងចាយទុនរបស់ខ្លួន​ទិញកីឡាករតម្លៃខ្ពស់ Matthijs de Ligt ពីក្លិប Ajax របស់​ហុល្លង់បាន​ ។​
កីឡាករ​វ័យក្មេងរូបនេះបានបង្ហាញខ្លួនលេង​ជាមួយក្លិប ៧ប្រកួតនារដូវកាលនេះ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី ក្លិបធំៗ រួមមាន Barcelona និង​ Bayern Munich ​​។​
ក្រៅពីនេះគាត់ក៏ត្រូវបានទំនាក់ទំនងផ្លាស់ទៅលេងនៅ Spurs ដែលជាក្លិបមួយចូលចិត្តទិញកីឡាករវ័យក្មេងមានទេពកោសល្យពី Ajax ដោយកន្លងមកធ្លាប់បានទិញរួចរាល់ហើយគឺមានកីឡាករ Jan Vertonghen,Toby Alderweireld និង ​Christian Eriksen ។​
ទោះបីជាយ៉ាងណាក៏ដោយប្រភពព័ត៌មានពីអេស្ប៉ាញ SportWitness បានលើកឡើងថា Man City ក៏បានបង្ហាញពីចំណាប់អារម្មណ៍ ដោយអាចនឹងចាយទឹកប្រាក់ ៦០លានអឺរ៉ូ ទិញកីឡាករវ័យ ១៩ ឆ្នាំខាងលើ ។​
De Ligt បានក្លាយជាខ្សែការពារដ៏ចាប់អារម្មណ៍របស់ Ajax ចាប់តាំងពីគាត់បានបង្ហាញខ្លួនលេងដំបូង​ជាមួយក្លិបនៅឆ្នាំ ២០១៦ ។ ហើយពេលនោះ គាត់ក៏ជាផ្នែកមួយនៃក្រុម ដែលបានលេងជាមួយ Man Utd ចាញ់ពានផ្តាច់ព្រ័ត្រ Europa League ឆ្នាំ ២០១៧ ខណៈដែលមាន អាយុ ទើបតែ ១៧ឆ្នាំនោះ។
Matthijs de Ligt បានក្លាយជាកីឡាករវ័យក្មេងទី២ ដែលរកគ្រាប់បាល់សម្រាប់ Ajax ជាប្រវត្តិសាស្ត្រ តាមពីក្រោយកីឡាករ Clarence Seedorf បច្ចុប្បន្ន​មានអាយុ ៤២ ឆ្នាំ៕​