កីឡាករ​ Saul មិនខ្វល់ពីចំណាប់អារម្មណ៍របស់ Barcelona ក្រោយកុងត្រាលក្ខណៈប្រវត្តិសាស្ត្រ​ជាមួយ AT

0

ខ្សែបម្រើរបស់ក្លិប Atlético Madrid កីឡាករ Saul Niguez បានលើកឡើងថា គាត់មិនមានចំណាប់អារម្មណ៍ ក្នុងការចាកចេញពី ក្រុម លោក Diego Simeone នោះទេ ហើយគាត់ចង់បន្តលេង​ឲ្យក្រុម Los Rojiblancos រហូតដល់ចូលនិវត្តន៍ បើទោះបីជាមានការចាប់អារម្មណ៍ពីក្លិប Barcelona ក្តី ។​
Saul បានចូលខ្លួនលេង​ជាមួយ ក្លិប អំឡុងឆ្នាំ 2013/14 ហើយក៏បានក្លាយជា key Player របស់គ្រូបង្វឹកចាប់តាំងពីពេលនោះមក ។​
កាលពីខែកក្កដា កីឡាករវ័យ ២៣ ឆ្នាំនេះ បានកុងត្រា​ជាមួយក្លិបរយៈពេល ៩ ឆ្នាំ​ដែលជាកុងត្រា​រយៈពេលវែងជាគេបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់​​ ដែលមានន័យថាគាត់នឹងបន្តលេងនៅ Wanda Metropolitano រហូតដល់ខែមិថុនា ឆ្នាំ​ ២០២៦ ។​
នៅក្នុងស្ថានីយ៍វិទ្យុ Radio Na​cional Espana នៅពេលដែលមានការចោទសួរសំនួរថា តើលោកនឹងបញ្ចប់អាជីពនៅ Atlético Madrid ? លោកក៏បានឆ្លើយថា នោះជាមូលហេតុដែលខ្ញុំកុងត្រារយៈពេលវែងឆ្ងាយយ៉ាងដូច្នោះ ។​ នោះជាបំណងប្រាថ្នាខ្ញុំ នឹងរួមរស់ជាមួយ At នៅក្នុងពិភពបាល់ទាត់អ្នកមិនដឹងនោះទេ តែខ្ញុំចង់ចូលនិវត្តន៍នៅទីនេះ ។​
Saul បានបង្ហាញខ្លួនលេងជាមួយក្លិបកាលពីរដូវកាលមុន ៥៦ ប្រកួត ជួយឲ្យក្លិប​ឈ្នះពាន Europa League និងធ្វើឲ្យ AT ស្ថិតនៅលេខរៀងទី ២ នៃតារា La Liga ។ កីឡាករ​អេស្ប៉ាញរូបនេះក៏បានជួយឲ្យក្លិបឈ្នះពាន UEFA Super Cup ឆ្នាំ ២០១៨ មុនបើករដូវកាលផងដែរ​៕​