iOS 12 ដំណើរការល្អដែរឬទេ?

0

iOS 12 គឺជាប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីរបស់ក្រុមហ៊ុនApple ដែលទើបនឹងចេញក្នុងពេលថ្មីៗនេះ ហើយវាបានផ្តល់ឱកាស់អោយអ្នកប្រើប្រាស់ឧបករណ៍ស៊េរីចាស់ៗមួយចំនួនក៏អាចតម្លើងទៅកាន់វាបានដែរ។ យោងតាមស្ថិតិ Mixpanel បាននិយាយថា iOS 12 មានចំនួនអ្នកប្រើប្រាស់រហូតដល់ 47,54% នៃទូរស័ព្ទរបស់ Appleសូម្បីតែ iPhone 5s ក៏មានសិទ្ធិទទួលបានការ Update iOS 12នេះដែរ ហើយអ្នកប្រើប្រាស់បានរាយការណ៍ថាវាពិតជាមានដំណើរការល្អ។
គួរបញ្ជាក់ឡើងវិញដែរ ក្រុមហ៊ុន Apple បានបញ្ចេញ iOS 12 នៅថ្ងៃទី 18 ខែកញ្ញា ដែលការបញ្ចេញនេះធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំង ខណៈពេលដែលGoogle Android 9.0 Pieចេញកាលពីខែសីហា ឆ្នាំ2018នេះ ហាក់មិនមានការចាប់អារម្មណ៍៕