3 ហេតុផលដែលហង្សក្រហម នឹងបរាជ័យក្រោមថ្វីជើង Man City

0

នៅចុងសប្តាហ៍នេះ ហង្សក្រហម Liverpool នឹង​ទទួលភ្ញៀវ Manchester City នៅពហុកីឡដ្ឋាន Anfield ដែលជាការប្រកួតរវាងក្រុម​ ដែលមិនទាន់ស្គាល់ពាក្យថា​ចាញ់ ក្នុងក្របខណ្ឌ Premier League នារដូវកាលនេះ​។​ ក្រុមទាំងពីរមាន ពិន្ទុក្នុងដៃចំនួន ១៩ ក្នុងចំណោម ៧ប្រកួតកន្លងមក តែ Man City ជា​អ្នកនៅកំពូល​តារា​ង​ព្រោះតែ​មាន​គ្រាប់បាល់​ច្រើនជាង ។​
រដូវកាលមុន Pep Guardiola និង Jurgen Klopp បានជួបគ្នា ៤ប្រកួត ដោយក្នុងនោះ ២ ប្រកួតនៅលីគកំពូល​អង់គ្លេស និង ២ប្រកួតទៀតនៅ Champions League ។
ក្នុងចំណោម ៤ប្រកួត Liverpool ឈ្នះ ៣ ។ បញ្ហាចាញ់នោះ ត្រូវបានគេលើកឡើងថា ការប្រើប្រាស់ប្រព័ន្ធលេង Tiki-Taka មានបញ្ហា ដោយ​គូប្រជែង​បានដឹងយុទ្ធវិធីបំបែក ។​
ទោះបីជាយ៉ាងណាក៏ដោយ មានការលើកបន្តថា Man City បានត្រៀមខ្លួន ជាថ្មី ក្នុងការប្រកួតនៅថ្ងៃស្អែក ហើយ Guardiola ដល់ពេលហើយ ដើម្បីបំបែកនូវបរាជ័យក្រោមថ្វីដៃ Jurgen Klopp ។​
ខាងក្រោមនេះជាហេតុផលចំនួន ៣ ដែល​ Man City នឹងយកឈ្នះ Liverpool នាចុងសប្តាហ៍នេះ នៅពហុកីឡដ្ឋាន Anfield ៖
១.ហង្សក្រហមមានទម្រង់មិនប្រសើរ ហើយពួកគេមើលទៅហត់នឿយ
អ្វីដែលត្រូវចាំនោះ Liverpool បានចាញ់តោខៀវនៅពហុកីឡដ្ឋានខ្លួន 1-2 ពានរង្វាន់ Carabao Cup ។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត ហង្សក្រហម បានចាញ់ Napoli នៅ Champions League នាថ្ងៃពុធសប្តាហ៍នេះ ។​ នេះជា​ទម្រង់លេងកាន់តែធ្លាក់ និងអាក្រក់ ហើយអាចនឹងកើតមានបន្តនៅក្នុងការប្រកួតនាថ្ងៃអាទិត្យ ។​ ពួកគេមាន​ការប្រកួតលំបាក ក៏ព្រោះតែ Klopp មិនបានធ្វើការផ្លាស់ប្តូរ ហើយឥលូវនេះ វិញទម្រង់លេងរបស់គាត់ និងកីឡាករមើលទៅ ហត់នឿយ ខ្សោះកំលាំង ។ ចំណែក Man City ៤ប្រកួតចុងក្រោយគឺឈ្នះទាំងអស់ ក៏ព្រោះតែពួកគេបានព្យាយាម​ប្រើទម្រង់ល្អថ្មី ហើយពួកគេបានកំណត់គោលដៅថា នឹង​បន្តភាពឈ្នះ ក្នុងការប្រកួតដ៏ល្អមើលនេះ ។​

2.ខ្សែបម្រើកណ្តាល Man City ងាយប្រជែង​លើខ្សែបម្រើ ហង្សក្រហម​
ក្នុងការប្រកួត​ជាមួយ Napoli បានត្រឹមតែ ១៩ នាទី កីឡាករខ្សែបម្រើ Naby Keita បានរបួស​ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ។​ដូច្នេះ កីឡាករ Jordan Henderson នឹងមកជំនួសតំណែងនេះ ។ បន្ទាប់ពីការប្រកួតលោក Klopp បាននិយាយថា Keita របួសវា​ជារឿងអាក្រក់ ហើយគាត់នឹង​អាចបង្ហាញខ្លួនលេងនៅថ្ងៃអាទិត្យ នេះ ។ ទោះបីជាយ៉ាង វាជារឿងពិបាកជឿ ថា Keita នឹង​បង្ហាញខ្លួនក្នុងការប្រកួតធំនេះ ។ បើសិនជា keita មិនបានលេងមែន Henderson, Milner និង​ Gini Wijnaldum ជាជម្រើស​ក្នុងតំណែ​ងជំនួស ។
Henderson និង Wijnaldum មិនអាច​លង​ជាមួយគ្នានៅតំបន់កណ្តាលនោះទេ ព្រោះតែមានភាពស្រដៀងគ្នាពេក ក្នុងការបញ្ចូនបាល់ និងខ្វះការច្នៃប្រឌិត កែស្ថានការនៅលើទីលាន ។​ អ្វីដែលចាត់ទុកជាបញ្ហាចោទមួយទៀត ខ្សែ​ប្រយុទ្ធ Alex Oxlade-Chamberlain ដែលលេងបានយ៉ាល្អ​ពេលជួបតោខៀវ និង Man City រដូវកាលមុន កំពុងមានបញ្ហារបួស ដោយសម្ងំព្យាបាល។​
ជាមួយ Milner, Henderson និង​ Wijnaldum ហង្សក្រហមមិនមានគុណភាពនៃការវាយប្រហារនោះទេ នៅតំបន់កណ្តាល បញ្ហាខ្សែបម្រើកណ្តាល នេះកំពុងតែធ្វើឲ្យគ្រូបង្គោលឈឺក្បាល​។​

3. ប្រយុទ្ធបីរបស់ហង្សក្រហមមិនទាន់ដល់កម្រិតកំពូល
តំណភ្ជាប់ការប្រកួតលើទីលាន រវាង ខ្សែប្រយុទ្ធបីខាងលើ និង បម្រើកណ្តាល មានបញ្ហាអាក្រក់ខ្លាំងណាស់ ។​ ដែលបង្កឲ្យមានភាពយឺតយ៉ាវ នៅរដូវកាលនេះ ហើយពួកគេមិនមានភាពខ្លាំងដូចរដូវកាលមុនឡើយ​។
ស្ថានភាពជាក់ស្តែងបានឃើញហើយ ការប្រកួត ៧លើក នៅលីគកំពូល​អង់គ្លេស លោក Mohamed Salah បានស៊ុតបញ្ចូលទីត្រឹមតែ 3 គ្រាប់ប៉ុណ្ណោះ និង​បញ្ចូលបាល់ឲ្យមិត្តរួមក្រុម ១ ។ ត្រង់ចំណុចនេះ ពួកគេមើលទៅដូចហត់នឿយណាស់ ហើយភាគច្រើនកំហុស នៃ Jurgen Klopp មានការផ្លាស់ប្តូរតិចតួចពេក ។​
អ្នកគាំទ្រ​ជាច្រើនបានយល់ឃើញថា Xherdan Shaqiri នៅកន្លែង​ Salah ប៉ុន្តែ​ខ្ញុំជឿជាក់ថា Klopp នឹងប្រើប្រាស់កីឡាករបីរូប គឺ Mane, Salah និង Firmino ប្រឆាំងនឹងក្រុម Manchester City ។ ទោះមានបីខាងលើល្អ ប៉ុន្តែចំណុចគ្រោះថ្នាក់នោះគឺបម្រើកណ្តាល កំពុងជួបហានិភ័យ ៕​