ពុម្ពអក្សរជួយបង្កើនការចងចាំ

0

RMIT ជាឈ្មោះសាកលវិទ្យាល័យមួយមានទីតាំងនៅក្រុងមែលប៊ន ប្រទេសអូស្រ្តាលី បានបង្កើតពុម្ពអក្សរម្យ៉ាងដែលមានភាពស្មុគ្រស្មាញ។ “Sans Forgetica” គឺជាពុម្ពអក្សរម្យ៉ាងដែលពិបាកនឹងអានជាងពុម្ពអក្សរដទៃទៀត។ នៅពេលអ្នកអានអត្ថបទដែលសរសេរដោយពុម្ពអក្សរនេះ វាជម្រុញឲ្យខួរក្បាលរបស់អ្នកមានដំណើការខ្លាំង ។ ពុម្ពអក្សរប្រភេទនេះ វាមានលក្ខណៈដាច់ៗ មិនច្បាស់ដូចពុម្ពអក្សរដទៃទៀតទេ ដូចនេះវាធ្វើអោយខួក្បាលដំណើកាយ៉ាងសកម្មដើម្បីអាចអានវាបាន ព្រោះថាផ្នែកខ្លះនៃតួអក្សរត្រូវបានដកចេញ ដែលជាហេតុធ្វើឲ្យខួក្បាលខំប្រឹងចំណាំពាក្យ។

ការសិក្សារថ្មីមួយក្នុងចំណោមនិស្សិតសាកលវិទ្យាល័យចំនួន400 បានរកឃើញការកើនឡើងនៃការចងចាំតិចតួចនៅពេលអានអត្ថបទដែលសរសេរដោយពុម្ពអក្សរSans Forgetica ធៀបនឹងពុម្ពអក្សរ Arial។ អ្នកចូលរូមដែលអានអត្ថបទសរសេរដោយពុម្ពអក្សរSans Forgeticaត្រូវបានរកឃើញថាការចងចាំមានដល់57% ចំណែកអ្នកអានអត្ថបទដែលសរសេរដោយពុម្ពអក្សរArialវិញ មានការចងចាំត្រឹមតែ50%ប៉ុន្នោះ។