នៅក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុន Huawei កាលពីថ្ងៃទី 16 ខែតុលានេះ ទាំងអស់គ្នាបានដឹងច្រើនអំពីលក្ខណៈពិសេស ការរចនា និងតម្លៃរបស់ Mate 20 Pro ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Huawei នៅមានស្រឡាយត្រកូលMateមួយទៀតគឺMate 20 ដែលយើងអាចមើលវាបានតាមរូបភាពខាងក្រោម ហើយវាជាបងប្អូនបង្កើតរបស់Mate 20 Pro។

តាមប្រភពលេចធ្លាយរូបភាពរបស់ Mate 20 គឺវាមានរូបរាងស្រដៀងទៅនឹង Mate 20 Proដែរ ហើយវានឹងចេញលក់នៅពេលឆាប់ៗខាងមុខនេះ ។ ផ្នែកខាងមុខរបស់វាត្រូវបានរចនាថ្មី ដោយមានស្នាមឆកផ្នែកខាងលើរាងជាដំណក់ទឹក តូចជាងស្នាមឆករបស់Mate 20 Pro។ វាអាចបង្ហាញរូបភាពក្នុងកំរិត 1080×2244ភិចស៊ែល ជាមួយនិងអេក្រង់កោងទំហំ6.3អ៊ីញ។ ចំនែកភាពខុសគ្នានៃការតម្រៀបកាម៉េរានៅផ្នែកខាងក្រោយគឺងាយស្រួសសម្គាល់ដោយ Mate 20 Pro LED flashគឺស្ថិតនៅខាងលើជ្រុងខាងឆ្វេង ហើយMate 20វិញ LED flashគឺស្ថិតនៅផ្នែកខាងលើជ្រុងខាងស្តាំនៃកាម៉េរាទាំង៣គ្រាប់។ ការធ្វើបែបនេះគឺក្រុមហ៊ុនHuaweiធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការចំណាំ។
