ក្រុមហ៊ុន Samsung Electronics បានបំបែកកំណត់ត្រារបស់ខ្លួនដោយទទួលបានប្រាក់ចំណេញខ្ពស់បំផុតក្នុងត្រីមាសទី 1 ។ ក្រុមហ៊ុន Samsung រំពឹងថានឹងទទួលបានប្រាក់ចំណេញប្រតិបត្តិការចំនួន 17,5 ពាន់ពាន់លានវ៉ុន (15,5 ពាន់លានដុល្លារ) ក្នុងទំហំទឹកប្រាក់ 65,5 ពាន់ពាន់លានវ៉ុន (57,5 ពាន់លានដុល្លារ) នៅក្នុងត្រីមាសទី 3 នៃឆ្នាំ 2018 ពោលគឺកើនឡើង 20% ក្នុងមួយឆ្នាំ និងខ្ពស់ជាង 12% (15,64 លានវ៉ុន)ពីត្រីមាសដំបូងនៃឆ្នាំនេះ។
ក្រុមហ៊ុន Samsung មិនបានផ្តល់ការវិភាគលំអិតអំពីដំណើរការអាជីវកម្មរបស់ខ្លួនរហូតដល់ការចេញផ្សាយប្រាក់ចំណេញពេញលេញដូច្នេះយើងនឹងត្រូវរង់ចាំមើលថាតើអ្វីបានជំរុញឲ្យក្រុមហ៊ុនមានសន្ទុះកើនឡើងបែបនេះ។ ទោះបីជាក្រុមហ៊ុនខំប្រឹងកែច្នៃលើប្រណិតភាពយ៉ាងណាក៏ដោយ សម្រាប់ទូរស័ព្ទ Galaxy S9 មិនសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ឡើយ ដោយការលក់មានការធ្លាក់ចុះ ប៉ុន្តែនៅត្រីមាសទី3 ក្រុមហ៊ុនSamsungបានបញ្ចេញផលិតផលថ្មីរបស់ខ្លួន ស្របពេលដែលក្រុមហ៊ុន Apple ក៏បានបញ្ចេញម៉ូដែលទូរស័ព្ទ iPhone ថ្មីចំនួនពីរដែរ ដែលមានអេក្រង់ប្រភេទ OLED ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung តែវាមិនបានធ្វើអោយប៉ះពាល់ដល់ប្រាក់ចំនេញរបស់ក្រុមហ៊ុនSamsungឡើយ៕