បញ្ហា និងដំណោះស្រាយ Phone XS និង iPhone XS Max

0

ទូរស័ព្ទ iphone XS និង iPhone XS Max គឺជាទូរស័ព្ទម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុនApple ដែលមានរូបរាងស្រស់ស្អាត ជាមួយនិងអេក្រង់ OLEDដ៏ធំ អាចបង្ហាញរូបភាពបានច្បាស់ត្រជាក់ភ្នេក អមមកជាមួយស៊ីភីយូA12 Bionicរបស់ក្រុមហ៊ុនApple មានអង្គផ្ទុកទិន្នន័យធំ ហើយកាម៉េរាវិញក៏អាចផ្តិតយករូបភាពយ៉ាងអស្ចារ្យដែរ ប៉ុន្តែវានៅមិនទាន់ល្អឥតខ្ចោះនោះទេ។ ជាការពិតណាស់អ្នកប្រើប្រាស់មួយចំនួនធំមិនបានជួបបញ្ហានេះទេ ប៉ុន្តែគេសង្កេតឃើញថាមានអ្នករាយការណ៍នូវបញ្ហាខ្លះៗដែលពួកគេកើតមានឡើងនៅលើទូរស័ព្ទម៉ូដែលចុងក្រោយរបស់ពួកគេ។ ខាងក្រោមនេះគឺជាបញ្ហារបស់ iPhone XS និង XS Max និងវិធីដោះស្រាយបញ្ហាទាំងនោះ។
1- បញ្ហាសាកថ្មមិនចូល៖ មនុស្សជាច្រើនបានរាយការណ៍ថានៅពេលដែលពួកគេដោតទូរស័ព្ទរបស់ពួកគេបញ្ចូលថ្មដោយប្រើខ្សែរគឺមានបញ្ហាមិនចូលភ្លើង ហើយបញ្ហាបញ្ចូលថ្មមិនចូលនេះវាបានបង្ហាញលក្ខណៈផ្សេងៗពីគ្នា អ្នកខ្លះកើតមានឡើងនៅពេលអេក្រង់បិទពន្លឺ(sleep mode)ប៉ុន្តែនៅពេលដែលពួកចុចបើកអេក្រង់វិញវាអាចបញ្ចូលថ្មជាធម្មតា។
ដំណោះស្រាយ៖ ឥឡូវនេះមិនមានដំណោះស្រាយពិតប្រាកដនៅឡើយទេ មានតែរងចាំកំណែរអាប់ដេតថ្មីពីក្រុហ៊ុនApple ដែលរបាយការណ៍បានបង្ហាញថាការជួសជុលបញ្ហានេះនឹងបង្ហាញនៅក្នុងប្រព័ន្ធ iOS 12.1 ដែលនឹងត្រូវចេញផ្សាយជាសាធារណៈនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
2- បញ្ហាទិន្នន័យ និងWiFi ដំណើរការយឺត៖ អ្នកប្រើប្រាស់មួយចំនួនបានរកឃើញថាទិន្នន័យ និងល្បឿនWiFi របស់ពួកគេគឺយឺតជាងការរំពឹងទុកនៅលើទូរស័ព្ទ iPhone XS ឬ iPhone XS Max ដូចដែលបានពិភាក្សានៅក្នុងវេទិការបស់ក្រុមហ៊ុន Apple ។ សំណាងល្អមានដំណោះស្រាយងាយស្រួលបន្តិច។
ដំណោះស្រាយ៖ ចូលទៅកាន់Settings => General => Reset => Reset Network Settings
អ្នកនឹងត្រូវបញ្ចូលពាក្យសម្ងាត់WiFi របស់អ្នកម្តងទៀត ប៉ុន្តែអ្វីជាប្រយោជន៍គឺ លោកអ្នកអាចទទួលបានWiFi ល្បឿនលឿនមកវិញ។
អ្នកប្រើប្រាស់មួយចំនួនបានត្អូញត្អែថាពួកគេជួបបញ្ហាច្រើនជាងទូរស័ព្ទម៉ូដែលចាស់របស់ពួកគេ ជាពិសេសអ្នកប្រើប្រាស់របស់ក្រុមហ៊ុនVerizon។ មនុស្សមួយចំនួនបានដាក់កំហុសឲ្យក្រុមហ៊ុនAppleដែលប្តូរពីQualcomm ទៅម៉ូដឹមរបស់ក្រុមហ៊ុន Intel ហើយអ្នកខ្លះទៀតថាក្រុមហ៊ុនគួរតែយកចិត្តទុកដាក់លើការរចនាលើឧបករណ៍ចាប់យកសេវាវិញ៕