ដួង សុខគា ៖ ខ្ញុំលែង​រវល់ពី អាយ៉ៃ ចាប៉ី យីកេ ហ្នឹងជារៀងរហូតព្រោះគ្នាយើងគិតពីបរទេសពេក​

0

ភ្នំពេញ៖ មានការបារម្ភជាច្រើនជុំវិញអ្នកសិល្បករ ដោយខ្លាចសិល្បៈផ្នែកបុរាណនឹងស្លាប់ ព្រោះតែ​គ្មានការគាំទ្រពីទស្សនិកជន ខណៈដែលអ្នកគាំ​ទ្រ ទាំងនោះបានត្រឹមតែ​ស្រែកតែមិនបានបង្ហាញពីសកម្មភាព ។​
លោក ដួង សុខគា ដែលជាអ្នកសិល្បបុរាណ កំពុងមានការព្រួយបារម្ភជុំវិញការមិនគាំទ្រ​របស់​ទស្សនិកជនទៅលើសិល្បផ្នែកបុរាណ ក៏ព្រោះតែពួកគាត់គិតពីបរទេសពេកទៅហើយនោះ ។​
គណនីហ្វេសប៊ុកសុខគា ភ្លេងខ្មែរ តន្ត្រីសម័យ ដែលគេស្គាល់ថាជា​របស់លោក ដួង សុខគា អ្នកសិល្បករ​បុរាណ និងជាពិធីករល្បីមួយរូបនោះ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនេះថា «ទោះបីជាខ្ញុំមិនចេះអីច្រើន តែខ្ញុំនឹងអស់ចិត្ត ហើយនឹងលែងរវល់ពីអាយ៉ៃ ចាប៉ី យីកេ ហ្នឹងជារៀងរហូត! ព្រោះខ្ញុំគិតថា មិនច្រៀងក៏មិនដាច់ពោះ ប្រឹងក៏អត់ប្រយោជន៍ ។​បើគ្នាយើងគិតតែពីបរទេសពេកទៅហើយនោះ។
លោកបានបន្តក្នុងន័យព្រួយបារម្ភថា ឱ វប្បធម៌ខ្មែរ អ្នកកុំសង្ឃឹមថា នឹងមានមុខមានមាត់នឹងគេឡើយ! ព្រោះក្មេងៗ គេលែងត្រូវការអ្នកហើយ! បរទេសទេតើ ដែលគេត្រូវការអ្នកនោះ! ចង់មិនចង់ ដើម្បីបន្តជីវិត ចូរអ្នកធ្វើម្តេចក៏ធ្វើទៅចុះ ខ្ញុំលែងដឹងហើយ! ទឹកភ្នែកពូមោក ៕