កិច្ចប្រជុំសន្តិសុខសាយប័រអឺរ៉ុបប្រចាំខែតុលា គឺផ្តោតសំខាន់ទៅលើកិច្ចការពារកុមារ

0

បរទេស៖ លោក វ៉្លាឌីមៀរ ឌីមីត្រូវ ប្រធានអង្គភាពឧក្រិដ្ឋកម្មសាយប័រនៃអគ្គនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មមានការចាត់តាំងរបស់ក្រសួងមហាផ្ទៃប៊ុលហ្គារីបាននិយាយកាលពីថ្ងៃអង្គារថា កិច្ចការពារកុមារនឹងត្រូវបានផ្តោតការយកចិត្តទុកដាក់នៅក្នុងកិច្ចប្រជុំប្រចាំខែសន្តិសុខសាយប័រអឺរ៉ុបនៅក្នុងខែតុលា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំឡើងដោយក្រសួងរដ្ឋាភិបាលអេឡិចត្រូនិកក្នុងឱកាសនៃកិច្ចប្រជុំប្រចាំខែស្តីពីសន្តិសុខសាយប័រ លោក ឌីមីត្រូវ បាននិយាយថា មានអង្គភាពពិសេសមួយដែលមានបុគ្គលិកចំនួន ៥នាក់សម្រាប់ដោះស្រាយករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ លោកបាននិយាយថា «យើងត្រូវបានធានាដោយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃថា ចំនួនបុគ្គលិកនឹងត្រូវបានបង្កើន។ យើងក៏មានក្រុមឯកទេសដែលទាក់ទងនឹងការប្រឆាំងការរក្សាសិទ្ធិ និងឧក្រិដ្ឋកម្មកម្មសិទ្ធិបញ្ញា ក៏ដូចជាក្រុមតូចមួយដែលពិនិត្យមើលកុំព្យូទ័រដែលត្រូវបានរឹបអូសក្នុងអំឡុងពេលដំណើរការមុនពេលកាត់ក្តីជាដើម»។

លោក ឌីមីត្រូវ បានរាយបញ្ជីឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញដែលកើតមានឡើងញឹកញាប់បំផុត។ បញ្ហាដ៏ធំបំផុតនៅពេលនេះ គឺឧក្រិដ្ឋកម្មសាយប័រដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរលេខគណនីធនាគារអន្តរជាតិ (IBAN) របស់អ្នកកាន់គណនីធនាគារ។ លោកបាននិយាយបន្ថែមថា «ទាំងនេះ គឺជាក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំពីអាហ្រ្វិកខាងជើងដែលគ្រប់គ្រងចូលទៅក្នុងអ៊ីមែលរបស់ក្រុមហ៊ុនប៊ុលហ្គារី ការផ្លាស់ប្តូរ IBANs ការផ្លាស់ប្តូរការទូទាត់ដែលក្រុមហ៊ុនប៊ុលហ្គារីធ្វើ ដែលនាំឱ្យក្រុមហ៊ុនមានការខាតបង់ថវិកាចន្លោះពី ៥០ ០០០ ទៅ ៣០០ ០០០អឺរ៉ូជារៀងរាល់ខែ។ មួយឆ្នាំម្តង យើងមានក្រុមហ៊ុនដែលខាតបង់ថវិកាចំនួនដល់ទៅពីរបីលានអឺរ៉ូ។ នេះជាបញ្ហាធំបំផុតនៅពេលដែលនិយាយដល់ឧក្រិដ្ឋកម្មដាយប័រ»។

លោក ឌីមីត្រូវ បានកត់សម្គាល់ថា មានតែប៉ូលិសប្រហែល ៤០នាក់ប៉ុណ្ណោះនៅទូទាំងប្រទេសដែលកំពុងធ្វើការលើករណីឧក្រិដ្ឋកម្មសាយប័រ៕

ប្រភព៖ ក្រសួងព័ត៌មាន