ម្យ៉ាងដែរ!! ខឹងប្រពន្ធខ្លាំងដល់ថ្នាក់ ជិះម៉ូតូបាញ់បោះតាមដងផ្លូវ

0

កណ្តាល​៖ កាលពីវេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិជ្រៃមង្គល ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល សមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពបាញ់បោះចំនួន ៤គ្រាប់ បណ្តាលអោយត្រូវរថយន្តចំនួន ២គ្រឿង។

បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនបង្កមានឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ហៅថាច អាយុ៣៧ឆ្នាំ មុខរបរ អ្នកសារព័ត៌មានសង្គមអភិវឌ្ឍន៍ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) បានជិះម៉ូតូ ADV ពាក់ស្លាកលេខ ភ្នំពេញ ១JE-៣៦២១។

គួរបញ្ជាក់ថាជនសង្ស័យបានឈ្លោះគ្នាជាមួយនឹងប្រពន្ធ ហើយក៏បានជិះម៉ូតូចេញពីផ្ទះ។ ខណៈពេលជិះម៉ូតូជនសង្ស័យបានដកកាំភ្លើងបាញ់ចំនួន ៤គ្រាប់ ត្រូវរថយន្ត ២គ្រឿង ដែលមានម៉ាកកាមរី បាឡែន ពាក់ស្លាកលេខ ភ្នំពេញ ២BC-៤៥៦៨ និងហាយឡែនដឺរ ពាក់ស្លាកលេខ ភ្នំពេញ ២AD-៤៩៣១ ប៉ុន្តែមិនបង្កអោយមានអ្នករងរបួសនោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនជនបង្កទៅកាន់សាលាដំបូងខេត្ត ធ្វើការចាត់ការតាមនិតិវិធីច្បាប់៕