វាមិនមែនជារឿងចម្លែកទេ ដែលក្រុមហ៊ុន YouTube តែងតែបិទក្រុមហ៊ុនមួយចំនួន ពីការផ្សព្វផ្សាយវីដេអូថ្មី ជាបណ្ដោះអាសន្នដោយសារតែ ការមិនគោរពតាមលក្ខខណ្ឌ របស់ក្រុមហ៊ុន ប៉ុន្តែពេលនេះ YouTube បានបិទសិទ្ធិក្រុមហ៊ុនទូរទស្សន៍ដ៏ធំ មួយរបស់ប្រទេសអូស្ត្រាលី ដែលរងការចោទប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងទៅនឹងជំងឺកូវីដ-១៩ ។
មូលហេតុដែល YouTube បានបិទសិទ្ធិក្រុមហ៊ុន Sky News Australia មិនឱ្យធ្វើការផ្សព្វផ្សាយវីដេអូថ្មី ជាបណ្ដោះអាសន្ននោះដោយសារតែ ក្រុមហ៊ុនបានផ្សព្វផ្សាយវីដេអូមួយចំនួន ដោយបដិសេធ ឬមិនទទួលស្គាល់វត្តមាន របស់ជំងឺកូវីដប្រភេទថ្មី និងថែមទាំងបានអះអាងថា ថ្នាំមួយចំនួនមានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺនេះទៀតផង។
ទោះជាយ៉ាងណាក្ដីក្រុមហ៊ុន Sky បានបដិសេធថាគ្មានពិធីករណាមួយ របស់ក្រុមហ៊ុនមិនទទួលស្គាល់ វត្តមានរបស់ជំងឺកូវីដប្រភេទថ្មី ហើយការបិទរបស់ក្រុមហ៊ុន YouTube វាធ្វើឱ្យប៉ះពាល់ទៅដល់ការវិភាគ ដោយសេរីរបស់អ្នកសារព័ត៌មាន ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា